ព័ត៌មានទាន់ហេតុការណ៍៖

លំដាប់អ្នកវិនិយោគធំៗនៅកម្ពជា ៣រូប សុទ្ធតែទទួលបានអាវជម្រើសជាតិជាអនុស្សាវរីយ៍អមដោយលេខ និងឈ្មោះពីនាយឧត្តមសេនីយ៍ សៅ សុខា ក្នុងពិធី Football Gala Dinner

ចែករំលែក៖

ភ្នំពេញ ៖ លំដាប់អ្នកវិនិយោគធំៗនៅកម្ពជា ៣រូប សុទ្ធតែទទួលបានអាវជម្រើសជាតិជាអនុស្សាវរីយ៍អមដោយលេខ និងឈ្មោះពីនាយឧត្តមសេនីយ៍ សៅ សុខា ក្នុងពិធី Football Gala Dinner។ 

សូមបញ្ជាក់ថា, ជនជាតិខ្មែរ ៣រូបរួមមាន អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងប្រធានអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង គ្រុប ព្រមទាំង អ្នកឧកញ៉ា សំអាង វឌ្ឍនៈ សហស្ថាបនិក និងភាគទុនិករបស់ធនាគារវឌ្ឍនៈ និងលោក អុិន ចាន់នី ប្រធាននាយកប្រតិបត្តិរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី សុទ្ធតែទទួលបានអាវជម្រើសជាតិជាអនុស្សាវរីយ៍អមដោយលេខ និងឈ្មោះពី នាយឧត្តមសេនីយ៍ សៅ សុខា ក្នុងពិធី Football Gala Dinner កាលពីរាត្រីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣។ សង្ឃឹមថា នេះជាសញ្ញល្អមួយក្នុងការគៀងគរការចូលរួមពីវិស័យឯកជនដើម្បីរួមចំណែកឧបត្ថម្ភគាំទ្រដល់វិស័យកីឡាបាល់ទាត់ជាតិកម្ពុជា។

៧៧ថ្ងៃរាប់ថយក្រោយ(77 days countdown) ព្រឹត្តិការណ៍ SEA Games និង ASEAN Para Games នៅកម្ពុជា 

ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ គឺនៅសល់តែ៧៧ថ្ងៃទៀតប៉ុន្នោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២(32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ។ 

#77dayscountdown

#32ndSEAGames #SEAGames 

#12thASEANParaGames #ASEANParaGames

#កម្ពុជា #Cambodia ៕

ដោយ ៖ សហការី


ចែករំលែក៖