ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុនសែន ៖ បុគ្គលិក VOD យ៉ាងតិច ៨នាក់ បានដាក់ចូលក្របខណ្ឌ

ចែករំលែក៖

ភ្នំពេញ ៖ នៅយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបង្ហោះលើ facebook ផ្លូវការ ថា, បុគ្គលិក VOD យ៉ាងតិច ៨នាក់ បានដាក់ចូលក្របខណ្ឌ ។ 

សម្ដេចតេជោ ហ៊ុន សែន តែងតែបានគិតអំពីជីវភាព និង ការងាររបស់ប្រជាពលរដ្ឋគ្រប់រូបភាព ដោយសម្ដេចមិនគិតអំពីនិន្នាការនយោបាយណាឡើយ ។ 

សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបង្ហោះនៅលើ facebook ផ្លូវការយប់នេះថា :  កាលពីថ្ងៃ១៤កុម្ភះ២០២៣ខ្ញុំបានប្រកាស ផ្តល់ក្របរដ្ឋជូនបុគ្គលឹកវិទ្យុវីអូឌីដែលបាន បាត់បង់ការងារធ្វើ។

សម្ដេចតេជោបានលើកឡើងថា, គិតត្រឹមល្ងាចថ្ងៃ១៧កុម្ភះ២០២៣នេះមាន បុគ្គលឹក៨រូបបានមកដាក់ពាក្យសុំចូលធ្វើការ។

សម្ដេចមានប្រសាសន៍ថា, ដើម្បីបញ្ចប់ការងារនេះខ្ញុំសូមកំណត់រយះពេលឈប់ទទួលពាក្យសុំចូលធ្វើការត្រឹមម៉ោង១៧.០០នាទីថ្ងៃ២៨កុម្ភះ២០២៣។

សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីបានរំលឹកថា, ខ្ញុំសូមបញ្ជាក់សារជាថ្មីថាវិទ្យុវីអូឌីគ្មានថ្ងៃរស់ឡើងវិញឡើយនិងខ្ញុំសូមអរគុណ ចំពោះអ្នកបង្ហោះសារថាបងប្អូនមួយចំនួនមិនចូលមកធ្វើការរដ្ឋទេសុខចិត្តធ្វើស្រែនិងឡើងត្នោត។ខ្ញុំសូមជូនពរឲ្យអ្នកទាំងអស់នោះ រកការងារបានធ្វើដើម្បីចិញ្ចឹច ជិវិត។ ក្របខ័ណរដ្ឋនៅពេលនេះត្រូវមានការប្រឡងយ៉ាងតឹងតែងទើបអាច ចូលបានប្រសិនបងប្អូនមិនទទួលយកដោយមិនបាច់ប្រឡងខ្ញុំពិតជាមានការអរគុណ។

សម្ដេចមានប្រសាសន៍យ៉ាងខ្លីថា, ពួកអាក្រក់មិនបាច់បង្ហោះសារឌីដងដាក់ខ្ញុំទេព្រោះខ្ញុំនិងរុញទូកបណ្តោយទឹកដើម្បីឲ្យពួកអ្នកដឹងពីរបៀប ដែលខ្ញុំគិតនិងធ្វើការ៕

ដោយ ៖ សិលា


ចែករំលែក៖