ខេត្តបន្ទាយមានជ័យ៖ អាងត្រពាំងថ្ម ស្ថិតក្នុងភូមិសាស្រ្ត ភូមិត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ មានចម្ងាយ ៦៦គីឡូម៉ែត្រ ពីទីរួមខេត្តបន្ទាយមានជ័យ ។
អាងត្រពាំងថ្ម ជារមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្រ្តមួយ និងជាតំបន់អភិរក្សជម្រកសត្វស្លាបកម្រ និងសត្វស្លាបជិតផុតពូជផងដែរ។ ភ្ញៀវទេសចរណ៍ ក៏អាចមកងូតទឹក ជិះទូកលេងកំសាន្តទស្សនាសត្វស្លាប និងមានខ្យល់បរិសុទ្ធ ផាសុខភាព និងមានម្ហូប គ្រប់មុខ មាន់អាំង ទាអាំង ជាពិសេសគឺត្រីស្រស់ៗជាច្រើនប្រភេទ ។
អាងត្រពាំងថ្ម អាចស្តុកទឹកបានចំនួន១៨០លានម៉ែត្រគូបនៅរដូវវស្សា និងនៅរដូវវប្រាំងអាចស្តុបទឹកបាន ១២០លានម៉ែត្រគូប និងជួយផ្គត់ផ្គង់ទឹកដល់ដំណាំស្រែចំការរបស់ប្រជាកសិករផងដែរ៕
ដោយ៖ចន្ទ លីហ្សា