ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួង​ធនធាន​ទឹក ​៖​ អាចមានភ្លៀងធ្លាក់តិចតួច​ ចាប់ពីថ្ងៃទី២២ – ២៨ ខែកុម្ភៈ ឆ្នាំ២០២៣

ចែករំលែក៖

ភ្នំពេញ​៖​ នេះបេីយោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​ នៅព្រឹក​ថ្ងៃ​អង្គារ​ទី​២១​ ខែកុម្ភៈ​ ឆ្នាំ​២០២៣នេះ​ បានចេញសេចក្តីជូនដំណឹងស្តីពី ស្ថានភាពធាតុអាកាស( ចាប់ពីថ្ងៃទី ២២ – ២៨ ខែកុម្ភៈ ឆ្នាំ២០២៣ )។ 

    ជាក់ស្ដែង​នៅក្នុង​សេចក្តីជូនដំណឹងរបស់ក្រសួង​ បានបញ្ជាក់ថា​ ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសានក្នុងកម្រិតពីខ្សោយទៅមធ្យម ។ 

    ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖ 

 ១-តំបន់ទំនាបកណ្តាល ៖ 

   – សីតុណ្ហភាពអប្បបរមា មានពី ២០-២២ °C 

   – សីតុណ្ណភាពអតិបរមា មានពី ៣២-៣៤ °C 

   – អាចមានភ្លៀងធ្លាក់តិចតួច ។ នៅថ្ងៃទី២៦-២៧ ខែកុម្ភៈ សីតុណ្ណភាពអប្បបរមាអាចចុះត្រជាក់បន្ថែមក្នុងចន្លោះពី ២-៣ °C  នៅវេលាព្រឹកនិងយប់ ។ 

 ២-តំបន់ខ្ពង់រាប ៖ 

   – សីតុណ្ហភាពអប្បបរមា មានពី ១៩-២១ °C 

   – សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C 

         – នៅថ្ងៃទី២៦-២៧ ខែកុម្ភៈ សីតុណ្ណភាពអប្បបរមាអាចចុះត្រជាក់បន្ថែមក្នុងចន្លោះពី ៣-៤ °C នៅវេលាព្រឹកនិងយប់ លាយឡំ នឹងខ្យល់បក់ក្នុងកម្រិតមធ្យម។ 

 ៣-តំបន់មាត់សមុទ្រ ៖ 

   – សីតុណ្ហភាពអប្បបរមា មានពី ២០-២២ °C 

   – សីតុណ្ណភាពអតិបរមា មានពី ៣០-៣២ °C                              

        អាចមានភ្លៀងធ្លាក់តិចតួច ។ 

     អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៌មាន ៕

ដោយ​៖ ស​ តារា​


ចែករំលែក៖