ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអនុញ្ញាតឱ្យ ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ចែករំលែក៖

ភ្នំពេញ ៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអនុញ្ញាតឱ្យ លោក បណ្ឌិត CHERDKIAT ATTHAKOR (ឆឺតគៀត អាត់ថាកន) ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ។ 

សូមបញ្ជាក់ថា ៖ នាព្រឹក ថ្ងៃពុធ ៣កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ, លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអនុញ្ញាតឱ្យ លោក បណ្ឌិត CHERDKIAT ATTHAKOR (ឆឺតគៀត អាត់ថាកន) ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ 

សូមជម្រាបជូនថា, កិច្ចពិភាក្សានៅក្នុងជំនួបនេះផ្តោតសំខាន់លើការងារពន្លឿននីតិវិធីនៃការផ្ទេរទណ្ឌិតថៃដែលកំពុងអនុវត្តទោសនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តអនុវត្តទោសនៅព្រះរាជាណាចក្រថៃវិញ។ ទន្ទឹមនឹងនេះ 

លោករដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ និង លោកឯកអគ្គរាជទូត ក៏បានពិភាក្សាគ្នាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យច្បាប់ និងយុត្តិធម៌ រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ផងដែរ ៕

ដោយ ៖ សិលា


ចែករំលែក៖