ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ២គ្រឿងបុកគ្នាបណ្ដាលឱ្យបុរសម្នាក់រងរបួសធ្ងន់ ត្រូវនគរបាលជួយសង្គ្រោះនៅមន្ទីរពេទ្យ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ មនុស្ស២នាក់រងរបួសធ្ងន់ស្រាល ដោយសារម៉ូតូនិងម៉ូតូប៉ះគ្នានៅវេលាម៉ោង ០២និង៣០ នាទីឈានចូលថ្ងៃសៅរ៍ ទី ២៥ ខែកុម្ភៈ ឆ្នាំ២០២៣នៅចំណុចទីតាំងកើតហេតុទល់មុខសណ្ឋាគារ  ហួត ថាម ស្ថិតនៅក្នុង ភូមិបាលេលិយ្យ ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា៖ ម៉ូតូស្គូពីពណ៌ ផ្ទៃមេឃ លាយ ស អត់ផ្លាកលេខ បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណក្នុងទិសដៅពីកើតទៅលិច លុះមកដល់ ទីតាំងកើតហេតុ ក៏បានបុកជាមួយ ម៉ូតូពណ៌ត្រួយចេកអត់ផ្លាកលេខ អត់ស្គាល់ម៉ាកបើកបរដោយបុរសម្នាក់  មិនស្គាល់អត្តសញ្ញាណក្នុងទិសដៅពីលិចទៅកើត ក៏បានបត់ឆ្វេង ខ្វះការប្រុងប្រយ័ត្ន ក៏បណ្ដាលឱ្យបុកគ្នាពេញកំហឹងតែម្ដង ធ្វើឱ្យបុរសម្នាក់បើកបរម៉ូតូស្គូពីពណ៌ត្រួយចេក រងរបួសធ្ងន់ ក៏បានកម្លាំងនគរបាលចរាចរណ៍ ក្រុងប៉ោយប៉ែតយករថយន្តដឹកជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកដីថ្មីក្រុងប៉ោយប៉ែតជួយសង្គ្រោះនឹងព្យាបាល។

សូមបញ្ជាក់៖នៅពេលកើតហេតុក៏មានកងកម្លាំងនគរបាលផ្នែកចរាចរណ៍ក្រុងប៉ោយប៉ែតចុះធ្វើការវាស់វែងរកខុសត្រូវឱ្យភាគីទាំងសងខាងរួចហើយក៏នាំយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតរង់ចាំដោះស្រាយតាមនីតិវិធីនៅពេលក្រោយ ៕

ដោយ៖ វណ្ណា


ចែករំលែក៖