ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយបានលើកយកនូវចំណុចសំខាន់ៗ ចំនួន ១០ដូចខាងក្រោម : 

១- ទឹកដល់ច្រមុះហើយទើបរកសុំការយោគយល់ = ការទាមទារឲ្យសាម៉ីជនសុំទោសជាសាធារណៈគឺជាការយោគយល់ហើយ តែសាម៉ីជននៅក្បាលរឹង?

២- បើសាម៉ីជនទទួលស្គាល់ការពិតនៃកំហុសរបស់ខ្លួនទាន់ពេលវេលា = វានឹងគ្មានរឿងធំដល់ខ្លួនទេ?

៣- សុន ឆៃ ខ្ពស់កប់ពពក បែរជាជ្រកអាចម៍ជន្លេន = ទាល់តែលេងផ្លូវច្បាប់ទើបរាងចាល?  បើមិនដូច្នេះទេ វានៅតែក្រអឺតក្រទមដដែល?

៤- គ្រាន់តែគេប្រើសិទ្ធិនយោបាយជាពលរដ្ឋ = មិនចោទប្រកាន់គេថាដើម្បីបុណ្យស័ក្តិ ដោយសារខ្លាចការគាបសង្កត់?

៥- កម្ពុជាបានរួចផុតពីមានឈ្មោះក្នុងបញ្ជីរប្រផេះពីការលាងលុយកខ្វក់ = គឺជាលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជានិងសមត្ថកិច្ចកម្ពុជា?

៦- ការប្រែប្រួលនៅផែរាម = គឺជាការអភិវឌ្ឍន៍ផែរាមឲ្យមានលក្ខណៈទំនើបតាមសេចក្តីត្រូវការ?

៧- ប្រទេសចិននៅគៀកនឹងច្រកតៃវ៉ាន់ = រឿងអីចិនយកផែរាមរបស់កម្ពុជាទៅពង្រឹងទ័ពនៅច្រកតៃវ៉ាន់ដូចការចោទរបស់កាសែតមមិះមាន់ប្រតិកិរិយា?

៨- កេរ្ត៍តំណែលរបស់សម្តេចតជោ ហ៊ុន សែន គឺការរស់ឡើងវិញរបស់ប្រទេសជាតិនិងប្រជាជនកម្ពុជា សន្តិភាពនិងស្ថិរភាពនយោបាយ ព្រមទាំងការអភិវឌ្ឍន៍ប្រទេសកម្ពុជាឲ្យរីកចម្រើនដូចសព្វថ្ងៃ = មិនដូចពួកប្រឆាំងថាលាបពណ៌ទេ?

៩- ជាចរិតពួកប្រឆាំងបើវាថាអន់ថយ = ការពិតគឺរីកចម្រើនហើយ?

១០- ការបង្ក្រាបល្បិចកលពួកប្រឆាំងកុំឲ្យងើបក្បាលរួចនឹងហើយ = ទើបរក្សាបានសន្តិភាព ស្ថិរភាពនយោបាយនិងមានការអភិវឌ្ឍន៍រីកចម្រើនដូចសព្វថ្ងៃ? ៕


ដោយ ៖ សហការី


ចែករំលែក៖