ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ សេចក្តីបកស្រាយ និងបដិសេធទាក់ទងទៅនឹងការចុះផ្សាយព័ត៌មានមិនពិត របស់សារព័ត៌មាន CEN

ចែករំលែក៖

ភ្នំពេញ​៖​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​២៥​ ខែកុម្ភៈ​ ឆ្នាំ​២០២៣នេះ​ បានសេចក្តីបកស្រាយ និងបដិសេធព័ត៌មាន របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងការចុះផ្សាយព័ត៌មានមិនពិត របស់សារព័ត៌មានមួយ ដែលមានខ្លឹមសារថា “ នៅវេលា ១២ រំលងអាធ្រាត ឈានចូលយប់ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២៣ ផ្អើលប្រជាពលរដ្ឋពេញភូមិ ខណៈពេលកម្លាំងអន្តរាគមន៍ខណ្ឌមានជ័យម៉ូតូប្រដេញតាមយុវជនមួយក្រុមជាមុខសញ្ញាសង្ស័យរួចក៏ជ្រុលទៅបុកនិងបុរសម្នាក់ទៀតដែលកំពុងតែឈររយ៉ែរថយន្តបណ្តាលអោយដួលរួចក៏ដកកាំភ្លើងអាមេភ្ជង់ “ ។ 

តាមពិតជាក់ស្តែង នៅយប់ថ្ងៃទី ២៥ ខែកុម្ភ: ឆ្នាំ២០២៣ ក្រុមអន្តរាគមន៍ពិសេស នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានចេញល្បាតក្នុងភូមិសាស្រ្តខណ្ឌដូចសព្វដង លុះមកដល់ផ្លូវលំភូមិទ្រា​​ សង្កាត់ស្ទឹងមានជ័យទី១ ក៏ប្រទះឃើញក្រុមក្មេងមានគ្នាចំនួន៥ នាក់ ជិះម៉ូតូពីរគ្រឿង ។ បន្ទាប់ពីឃើញក្រុមល្បាត ក្រុមក្មេងទាំងនោះបានជិះម៉ូតូបំបែកគ្នាគេចចេញពីសមត្ថកិច្ច ភ្លាមនោះសមត្ថកិច្ចបានធ្វើការបំបែកគ្នាប្រដេញ ដោយមួយក្រុមប្រដេញម៉ូតូឌ្រីមសង់ C125 រីឯមួយក្រុមទៀតបានធ្វើការប្រដេញម៉ូតូម៉ាក Scoopy រហូតដល់ចំណុច ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ដោយស្ថានភាពផ្លូវតូចចង្អៀត ក្រុមប្រដេញបានឃើញបុរសម្នាក់កំពុងដើរទៅរយ៉ែឡាន ក្រុមប្រដេញក៏បានចុចស៊ីផ្លេ និងស្រែកសុំផ្លូវ នៅពេលនោះក្រុមម៉ូតូពុំបានបុកបុរសនោះទេ គ្រាន់តែជិះឆាបប៉ះជើងគាត់បន្តិចបន្តួចតែប៉ុណ្ណោះ ដោយពុំទាន់បានធ្វើការសុំទោសដោយជាប់រវល់ក្នុងការបំពេញតួនាទី ភារកិច្ច ដេីម្បីតាមឃាត់ខ្លួនជនសង្ស័យ ។ 

បន្ទាប់មកសមត្ថកិច្ចក៏បានធ្វើការសុំទោស ក៏ប៉ុន្តែក្រុមសាច់ញាតិមួយក្រុមខាងបុរសនោះដែលកំពុងតែមានភាពស្រវឹងខ្លាំង និយាយមិនស្តាប់គ្នា ថែមទាំងហក់មកវាយ និងធាក់មកលើសមត្ថិកិច្ចដែលកំពុងបំពេញភារកិច្ច ព្រមទាំងបានធ្វេីការរារាំងមិនឲ្យសមត្ថកិច្ចយើងធ្វើការឃាត់ខ្លួនជនសង្ស័យទេ (ដោយមានភ្ជាប់ជាមួយនូវវិដេអូភាពស្រវឹង​ កាយវិការប្រមាថ និងរារាំងសមត្ថកិច្ច)។ 

ពេលនេះសមត្ថកិច្ចកំពុងធ្វេីការស្រាវជ្រាវ រកមុខបុរសម្នាក់ដែលរារាំងសមត្ថកិច្ចក្នុងការចុះអនុវត្តការងារ ដេីម្បីរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសថែមទាំងប្រមាទមេីលងាយ និងដេញវាយសមត្ថកិច្ចថែមទៀតផង។ ដូច្នេះ​សូមសហការគ្នាផ្សព្វផ្សាយតែព័ត៌មានពិត !!!៕

ដោយ​៖សហការី​


ចែករំលែក៖