ព័ត៌មានទាន់ហេតុការណ៍៖

ការតាំងពិព័រណ៍ផ្លាកលេខ-រថយន្ដ ការលក់ និងដេញថ្លៃលេខពិសេសផ្ទាល់ខ្លួន នឹងប្រព្រឹត្តនៅថ្ងៃទី៧-៨ ខែមីនា ឆ្នាំ២០២៣នេះ

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមផេកផ្លូវការរបស់ក្រសួងសាធារណការនិងដឹកជញ្ជូនដែលអង្គភាពយើងទើបតែទទួលបាននៅព្រឹកថ្ងៃទី០១ខែមីនាឆ្នាំ២០២៣នេះបានឲ្យដឹងថា ៖

ជួបគ្នានៅថ្ងៃទី៧-៨ មីនា ២០២៣ ជាមួយព្រឹត្តិការណ៍ដ៏អស្ចារ្យ ដើម្បីអបអរសាទរ ខួប៣ឆ្នាំ លេខពិសេសផ្ទាល់ខ្លួន ព្រមទាំងមានការតាំងពិព័រណ៍ផ្លាកលេខ-រថយន្ដ ការលក់ និងដេញថ្លៃលេខពិសេសផ្ទាល់ខ្លួន ដើម្បីកៀរគរថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារជាតិផងដែរ។ 

ក្នុងរបាយការណ៍ដដែលបានឲ្យដឹងទៀតថាកម្មវិធីនេះក៏មានការប្រគំតន្ដ្រី ដែលផ្សារភ្ជាប់ទៅនឹងការផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ ដោយមានការចូលរួមសម្តែងពីតារាចម្រៀងស្រីរួមមាន៖ អ្នកនាង ឱក សុគន្ធកញ្ញា អ្នកនាង សុគន្ធ នីសា អ្នកនាង​ ចាន់កែវ​ និមល កញ្ញា សូហ្វៀ កញ្ញា អេណាវីតា និង​ រ៉ូលីន និង​តារាចម្រៀងប្រុសរួមមាន៖​ លោក វណ្ណដា លោក វណ្ណថាន លោក ខាយ លោក ខាត់ សម្បត្តិកិត្យា ក្រុម Polarix និងក្រុម La Cima Cartel​។ 

បងប្អូនអាចចូលរួមទស្សនាស្តង់ពិព័រណ៍ ការប្រគំតន្ត្រី និងលេងល្បែងកំសាន្តផ្សេងៗ ដើម្បីទទួលបានវត្ថុអនុស្សាវរីយ ដោយសេរី និងឥតគិតថ្លៃ។ 

កុំភ្លេចចូលរួមទស្សនាទាំងអស់គ្នា!!!

::: ទីតាំង៖ នៅសួនច្បារវត្តបទុមវតី រាជធានីភ្នំពេញ

::: ម៉ោង៖ ៨ព្រឹក ដល់ម៉ោង ៩យប់ 

::: ព័ត៌មានបន្ថែម៖ 1275

#ខួប៣ឆ្នាំលេខពិសេសផ្ទាល់ខ្លួន #ពិព័រណ៌ផ្លាកលេខនិងរថយន្ត

#plpexpo #3rd_anniversary #roadsafety #2023៕

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖