ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះអគ្គិភ័យឆេះផ្ទះ១ខ្នងធ្វើអំពីឈើលើថ្មក្រោមប្រក់ក្បឿងខូចខាតអស់ទាំងស្រុងនៅក្រុងក្រចេះ

ចែករំលែក៖

ខេត្តក្រចេះ ៖ នៅថ្ងៃទី ៦ ខែ មីនា ឆ្នាំ២០២៣ វេលាម៉ោង ១២:១៥ នាទីថ្ងៃត្រង់ នៅចំណុចក្រោយផ្សារអូរឬស្សី ដែលស្ថិតនៅក្នុងភូមិអូរឬស្សី២ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្ដក្រចេះ មានករណីគ្រោះអគ្គិភ័យកើតឡើងបណ្ដាលអោយឆេះផ្ទះចំនួន០១ផ្ទះទំហំ ៧x១២ ម៉ែត្រ ធ្វើអំពីឈើលើថ្មក្រោមប្រក់ក្បឿង ឆេះខូចខាតអស់ទាំងស្រុង។

ប្រភពពីមន្ត្រីនគរបាលក្រុងក្រចេះបានឲ្យដឹងថា ម្ចាស់ ផ្ទះ ឈ្មោះ ទិត្យ មករា ភេទ ប្រុស អាយុ ៣៥ ឆ្នាំ និងប្រពន្ធ ឈ្មោះ អូន ចាន់ធី អាយុ ៣៤ ឆ្នាំ ។ ករណីអគ្គិភ័យនេះ រងការខូចខាតរួមមាន:

– ផ្ទះមានទំហំ ៧ម៉ែត្រ x ១២ម៉ែត្រ ធ្វើអំពីឈើលើថ្មក្រោមប្រក់ក្បឿង ឆេះខូចខាតអស់ទាំងស្រុង។

– ឆេះទូរឈើជាប់ជញ្ជាំងចំនួន ០១ 

– គ្រែយក្សចំនួន ០១ គ្រឿង 

– សាឡុង ចំនួន ០១ ឈុត 

– ទូរទស្សន៍ ចំនួន ០២ គ្រឿង 

– ទូរទឹកកចំនួន០១ គ្រឿង 

– ម៉ាស៊ីនបោកខោអាវ ០១គ្រឿង និងសម្ភាប្រើប្រាស់មួយចំនួនទៀត សរុបជាទឹកប្រាក់អស់ប្រហែលចំនួន ៥០.០០០ ដុល្លារ ។

សមត្ថកិច្ចបានឲ្យដឹងថាមូលហេតុដែលបណ្ដាលឲ្យមានអគ្គីភ័យនេះគឺឆ្លងចរន្តអគ្គិសនី ។

 ករណីខាងលើនេះ រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តចំនួន០២គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលក្រុងក្រចេះចំនួន០ ១គ្រឿង សរុបចំនួន ០៣គ្រឿង បានចេញអន្តរាគមន៍បាញ់ពន្លត់ដោយប្រើប្រាស់ទឹកអស់ចំនួន ០៧ រថយន្ត ទើបធ្វើអោយរលត់ទាំងស្រុងនៅវេលាម៉ោង ១៣និង ៣០ នាទីរសៀល ថ្ងៃ ខែ ឆ្នាំដដែល៕

ដោយ៖ សូរិយា


ចែករំលែក៖