ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូលឿនពេកជ្រុលទៅបុកជញ្ជាំងផ្ទះពលរដ្ឋស្លាប់ម្នាក់របួសធ្ងន់២នាក់

ចែករំលែក៖

ភ្នំពេញ​៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកេីតហេតុនិង២នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីជិះម៉ូតូឌុបគ្នាលឿនជ្រុលទៅបុកជញ្ជាំងផ្ទះប្រជាពលរដ្ឋ​ កាលពីវេលាម៉ោង៣និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៨  ខែមីនា​ ឆ្នាំ២០២៣​ នៅចំណុចគល់ស្ពានអាកាសចោមចៅ​ ផ្លូវជាតិលេខ៤​ ក្នុងភូមិព្រៃជីសាក់​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​។ 

    តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញជនរងគ្រោះមានគ្នា៣នាក់ជិះម៉ូតូម៉ាកស្គូពី​ ពណ៌ខៀវ​ ពាក់ស្លាកលេខកណ្តាល1K-1482 ធ្វេីដំណេីរពីផ្លូវចោមចៅឆ្ពោះទៅផ្លូវជាតិលេខ៤​ ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែរេចង្កូតទៅបុកជញ្ជាំងផ្ទះប្រជាពលរដ្ឋពេញទំហឹងបណ្តាលឱ្យបោកក្បាលស្លាប់ម្នាក់និងរបួសធ្ងន់២នាក់។ 

    ក្រោយកេីតហេតុជនរងគ្រោះដែលរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចទំនាក់ទំនងទៅក្រុមគ្រួសារមកទទួលយកទៅធ្វេីបុណ្យតាមប្រពៃណី៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖