ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត២គ្រឿងបេីកកៀរគ្នារងការខូចខាតទាំងសងខាង

ចែករំលែក៖

ភ្នំពេញ៖​ រថយន្តចំនួន២គ្រឿងខណៈដែលកំពុងបេីកបរស្របទិសគ្នាស្រាប់តែបើកកៀរគ្នាគាបជាប់រងការខូចខាតទាំងសងខាង  តែសំណាងដែរដែលមិនមានមនុស្សរងរបួស។ 

    ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៩និង២០នាទីព្រឹក​ ថ្ងៃទី៩​ ខែមីនា​ ឆ្នាំ២០២៣​ នៅចំណុចភ្លើងស្តុបមុខវិទ្យាល័យ​ហ៊ុនសែន​ ជម្ពូវ័ន​ តាមបណ្តោយផ្លូវជាតិលេខ៤​ ស្ថិតក្នុងសង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ។ 

    តាមប្រភពព័ត៌មានពីកន្លែងកេីហេតុបានឱ្យដឹងថា​ រថយន្តមួយគ្រឿងម៉ាកស្តារិច​ ពណ៌ទឹក​ប្រាក់​ ពាក់ស្លាកលេខភ្នំពេញBI-7680 និងមួយគ្រឿងទៀតម៉ាកហ៊ីយ៉ាន់ដាយ​ ពណ៌លឿងលាយក្រហម​ ពាក់ស្លាកលេខភ្នំពេញ3C-1477​ ។ មុនពេលកេីតហេតុរថយន្តទាំង២គ្រឿងធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤​ ក្នុងទិសដៅពីកេីតទៅលិចស្របនឹងទន្ទឹមគ្នា លុះមកដល់ចំណុចកេីតហេតុក៏ងាកមកកៀរគ្នាគាបជាប់រងការខូចខាតទាំងសងខាង តែសំណាងមិនមានមនុស្សរងរបួសនោះទេ។ 

    ក្រោយកេីតហេតុសមត្ថកិច្ចជំនាញបានចុះទៅដល់កន្លែងកេីតហេតុបាញ់ថ្នាំយករថយន្តអែបខាងជៀសវាងការកកស្ទះចរាចរណ៍នឹងទុកឱ្យភាគីទាំងសងខាងសម្រួលគ្នាមួយជំហានសិន៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖