ព័ត៌មានទាន់ហេតុការណ៍៖

លោក ហេង ប៊ុនទី បានអញ្ជើញចូលរួមក្នុងពិធីបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាក្រុងព្រះសីហនុ ក្រោមអធិបតីភាព លោក គួច ចំរើន

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ វេលាម៉ោង០៨:០០នាទីព្រឹក ថ្ងៃអាទិត្យ ទី១៩ ខែមីនា ឆ្នាំ២០២៣ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ លោក ហេង ប៊ុនទី ប្រធានក្រុមការងារគណបក្សថ្នាក់ខេត្ត ចុះជួយមូលដ្ឋានសង្កាត់លេខ៤ ក្រុងព្រះសីហនុ បានអញ្ជើញចូលរួមក្នុងពិធីបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាក្រុងព្រះសីហនុ ក្រោមអធិបតីភាព លោក គួច ចំរើន សមាជិកគណ:កម្មាធិការកណ្តាល និងជាប្រធានគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ។

សូមចូលរួមអបអរសាទរដល់សមាជិក សមាជិកា មកពីសង្កាត់លេខ២ ចំនួន ១២០នាក់ ( ស្រី ៣២នាក់) និងសង្កាត់លេខ៤ ចំនួន ៦៣០នាក់ (ស្រី ៣៣១) សរុបចំនួន ៧៥០នាក់ (ស្រី ៣៦៣នាក់) ត្រូវបានបញ្ជូលជាសមាជិកគណបក្សប្រជាជនកម្ពុជាក្រុងព្រះសីហនុ។

សូមបញ្ជាក់ថា, លោក ហេង ប៊ុនទី ប្រធានក្រុមការងារគណបក្សថ្នាក់ខេត្ត ចុះជួយមូលដ្ឋានសង្កាត់លេខ៤ ក្រុងព្រះសីហនុ បានអញ្ជើញ ចុះតាមមូលដ្ឋាន តាមខ្នងផ្ទះប្រជាពលរដ្ឋ និងអោយក្រុមការងារ ចុះសួរសុខទុក្ខប្រជាពលរដ្ឋ ជាប្រចាំ ធ្វើអោយមានការគាំទ្រ ពីប្រជាពលរដ្ឋ ខណៈលោកចាត់ទុក ការលំបាករបស់បងប្អូន ប្រជាពលរដ្ឋ ជាទុក្ខលំបាក របស់លោក ៕

ដោយ ៖ សិលា


ចែករំលែក៖