ភ្នំពេញ ៖ គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង ! គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ម្សិលមិញ បណ្តាលឲ្យមនុស្សស្លាប់ ៦នាក់ របួសធ្ងន់ ១៦នាក់ និងស្រាល ១១នាក់ ។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ នៅថ្ងៃទី២១ ខែមីនា ម្សិលមិញបានបញ្ជាក់ថាគ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ៣៣នាក់ គឺកើតឡើងដោយសារការប៉ះទង្គិច គ្នាចំនួន ១៣លើក មានកត្តាល្បឿន ៤លើក មិនគោរពសិទ្ធ ៥លើក មិនប្រកាន់ស្តាំ ៣លើក និងប្រជែងគ្រោះថ្នាក់ ១លើក ៕
ដោយ ៖ ភារ៉ា ដង្កោ(រូបភាព៖ ឯកសារ)