ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី៣ ខែមេសា រកឃើញយានយន្តល្មើសចំនួន ១៧៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា​ ចំនួនគោលដៅសរុប ៩៧គោលដៅ មានយានយន្តចូលគោលដៅចំនួន ៦៣១គ្រឿង ម៉ូតូ ៣៥៤គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ១៧៩គ្រឿង មានម៉ូតូចំនួន ១៤៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

គួរជម្រាបផងដែរថា​ កាលពីថ្ងៃទី​០២​ ខែមេសា​ម្សិលមិញនេះដែរ​ មានចំនួនគោលដៅសរុប ៨២គោលដៅ ក្នុងនោះយានយន្តចូលគោលដៅចំនួន ១៨៩គ្រឿង ម៉ូតូ ១៨គ្រឿង ជាក់ស្ដែង​រកឃើញយានយន្តល្មើសសរុបចំនួន ៦៦គ្រឿង មានម៉ូតូចំនួន ១៨គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

ជាមួយគ្នានោះ​ របាយការណ៍ដដែល បានវាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរផងដែរ៕

ដោយ​៖សហការី​(រូបភាព៖ ឯកសារ)


ចែករំលែក៖