ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ជាមុខសញ្ញាជួញដូរចែកចាយថ្នាំញៀននិងកាន់កាប់អាវុធខុសច្បាប់

ចែករំលែក៖

ខេត្តតាកែវ៖ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ ដោយទទួលបានបទបញ្ជាពីលោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីដោយលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ លោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងខេត្ត បានដឹកនាំកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តចុះបង្រ្កាបករណីគ្រឿងញៀននៅចំណុចចម្ការស្វាយ ស្ថិតនៅភូមិកំពង់ជ្រៃ ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ ដោយឃាត់ខ្លួនជនសង្ស័យបាន០១នាក់ ឈ្មោះ ម៉ៅ កំសាន្ត ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិស៊ីស្លា ឃុំធ្លាប្រជុំ ស្រុកកោះអណ្ដែត ខេត្តតាកែវ ។

កម្លាំងអាវុធហត្ថបានឱ្យដឹងថា​ ក្នុងរវង្វង់ប្រតិបត្តិការខាងលេី យើងបានដកហូតវត្ថុតាងរួមមាន៖​ ម្សៅក្រាមពណ៌សថ្លាចំនួន០២កញ្ចប់ ទម្ងន់២៤,២៧ក្រាមថ្លឹងទាំងសំបកថង់) ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១(ខូច)​  ដាវដែកចំនួន០១ដើម​ ទូរស័ព្ទ០១គ្រឿង(ម៉ាកវីវ៉ូ )​ កាំភ្លើងកែច្នៃបាញ់គ្រាប់AKចំនួន០១ដើម និងគ្រាប់AK០១គ្រាប់​  សម្ភារសេពថ្នាំញៀនចំនួន ០១​ ថង់វេចខ្ចប់ថ្នាំញៀនមួយចំនួន។

   បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវចាត់ការតាមច្បាប់៕

ដោយ៖សុខា សែនជ័យ


ចែករំលែក៖