ព័ត៌មានទាន់ហេតុការណ៍៖

មាននារីស្រស់ស្អាតម្នាក់ហាក់មានអារម្មណ៍មិនល្អ ដើរ ឈរ សំពះ ម្នាក់ឯង ម្តុំខាងជើងវត្តភ្នំ

ចែករំលែក៖

ភ្នំពេញ ៖ ប្រជាពលរដ្ឋបានរាយការណ៍មកថា នៅវេលាម៉ោង ១១:៤០នាទីព្រឹកថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២៣ ពួកគាត់បានឃើញនារីម្នាក់ដ៏ស្រស់ស្អាត ហាក់មានអារម្មណ៍មិនល្អ ដើរផង ឈរសំពះផង មិនដឹងថាគាត់មកពីកន្លែងណា មិនមាត់មិនក មិននិយាយស្ដី ។ 

នារីខាងលើមានភិនភាគ សម្បុរ ស ស្លៀកខោជើងវែងពណ៌ខ្មៅ ពាក់អាវក្រឡាការ៉ូ ពណ៌ប្រផេះលាយពណ៌ក្រហមដៃវែង ស្ថិតនៅខាងជើងវត្តភ្នំ ផ្លូវលេខ ៤៧ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋបានសំណូមពរដល់អាជ្ញាធរ សមត្ថកិច្ច មេត្តាជួយយកអាសានារីខាងលើ នៅកន្លែងការិយាល័យរបស់ខ្លួន ដើម្បីសួរនាំ ក៏ដូចជាប្រកាសឱ្យសាច់ញាតិ បងប្អូន អាណាព្យាបាល បានដឹង បានឃើញ យកនាងទៅកាន់ផ្ទះវិញ។

ប្រជាពលរដ្ឋបានបន្តថា ពួកគាត់ក៏មិនដឹងថានារីខាងលើមកពីកន្លែងណា មានរឿងអ្វី អារម្មណ៍បែបណា, គ្រាន់តែឃើញសកម្មភាពដើរបណ្ដើរ ឈរបណ្ដើរ មិនមាត់មិនក, គឺធ្វើកាយវិការលើកដៃសំពះនិងមានកាន់ថង់ខ្មៅមួយជាប់នៅតាមខ្លួនផងដែរ៕

ដោយ ៖ សហការី


ចែករំលែក៖