ព័ត៌មានទាន់ហេតុការណ៍៖

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យប្រគល់ឋានន្តរស័ក្តិថ្នាក់នាយឧត្តមសេនីយ៍ និងឧត្តមសេនីយ៍ឯក ដល់នាយទាហានជាន់ខ្ពស់ ២រូប

ចែករំលែក៖

ភ្នំពេញ ៖ បើតាមព្រះរាជក្រឹត្យដែល អង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ទទួលបាននៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ នេះ គឺ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ប្រគល់ឋានន្តរស័ក្តិថ្នាក់នាយឧត្តមសេនីយ៍ និងឧត្តមសេនីយ៍ឯក ដល់នាយទាហាន ២រូប។  

នាយទាហានទាំង ២រូបដែលត្រូវប្រគល់ឋានន្តរស័ក្តិថ្នាក់ នាយឧត្តមសេនីយ៍ និងឧត្តមសេនីយ៍ឯករួមមាន៖ 

១៖ លោកស្រី ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ ថ្នាក់ នាយឧត្តមសេនីយ៍

២៖ លោកស្រី ម៉ាលី សុជាតា អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ថ្នាក់ឧត្តមសេនីយ៍ឯក។ 

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្ត ព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ៕

ដោយ ៖ សហការី


ចែករំលែក៖