ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន បានចេញបញ្ជាដាច់ណាត់ មិនឱ្យអាជ្ញាធរខេត្ត សមត្ថកិច្ចពាក់ព័ន្ធនៅខេត្តកែប យកលុយពីប្រជាពលរដ្ឋទៅកម្សាន្តខេត្តកែបដាច់ខាត !

ចែករំលែក៖

ខេត្តកែប ៖ បន្ទាប់ពីលោក សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប បានកែតម្រូវហើយ គឺបញ្ឈប់ឲ្យមានការយកប្រាក់ពីប្រជាពលរដ្ឋទៅកំសាន្តនៅខេត្តកែបចាប់ពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ ឆ្លើយតបតាមការសួររបស់សម្ដេច តាម ប្រព័ន្ធ Telegram , នៅមុននេះបន្តិច ! នាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានផ្ញើសារជាបន្ទាន់មួយលើប្រព័ន្ធ Telegram. ប្រមាណជាជិតពីរនាទី ដោយមានប្រសាសន៍យ៉ាងដូច្នេះថា, ខ្ញុំទើបនឹងដឹងព្រឹកមុិញនេះទេ ! ដែលអ្នកដែលឆ្លងកាត់ខេត្តកែប ទាំងប៉ុន្មាន ត្រូវបង់លុយ , ។

សម្ដេចមានប្រសាសន៍ថា, ខ្ញុំមិននឹកស្មានដល់ថា មានរឿងបែបហ្នឹងកើតឡើងទេ. ខ្ញុំបញ្ជាឲ្យអភិបាលខេត្ត ធ្វើការជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ធលុបចោលទាំងស្រុង នូវកិច្ចសន្យាទាំងឡាយណាក៏ដោយ ដែលមានលក្ខណៈជាការយកប្រាក់ ពេលចូលខេត្ត ដែលហៅថាភាស៊ី ។ សម្ដេចចាត់ទុកថា, ការយកប្រាក់បែបនេះ មិនមែនចាត់ទុកថាជារឿងវ័យឆ្លាតទេ  ដែលជាអំពើឆោតល្ងង់មួយ សម្រាប់ខេត្តខេត្តកែបឯង ហើយវាក៏ជាអំពើឆោតល្ងង់ដែល ស្ថាប័នអនុញ្ញាតឲ្យធ្វើបែបនេះ ។

សម្ដេចមានប្រសាសន៍ទៀតថា, ខ្ញុំសូមបញ្ជាដាច់ណាត់ មិនអនុញ្ញាតឲ្យយកលុយបែបនេះ ពីប្រជាជនទេ។ បើសិនជា លោកឯងយកប្រជាជនទៅលេង កន្លែងហ្នឹង លោកឯងនឹងចំណេញច្រើនជាងណាស់ , ខ្ញុំមិននឹកស្មានដល់ថាអភិបាលខេត្តល្ងង់ , ដល់ថ្នាក់ប៉ុណ្ណឹងទេ !  នេះចេះខ្ញុំបានរកឃើញតាមរយៈ facebook បង្ហោះ រឿងហ្នឹងវាកើតអញ្ចឹងមែន។ អញ្ចឹងខ្ញុំនិយាយក្នុង channel ហ្នឹងដែលមានមនុស្ស 69 ម៉ឺននាក់ អញ្ចឹងអ្នកណាយកទៅផ្សាយអី ផ្សាយទៅ ហើយខ្ញុំបញ្ជាដាច់ណាត់មិនអនុញ្ញាតឲ្យរឿងនេះកើតមានសារជាថ្មី ៕

ដោយ៖ សិលា


ចែករំលែក៖