ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ១៤នាក់​ ក្នុងបទល្មើសគ្រឿងញៀនចំនួន ៦ករណីទូទាំងប្រទេសថ្ងៃទី១៦ មេសាម្សិលមិញនេះ!

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យចំនួន ១៤នាក់ (ស្រី ០នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៦ករណី ទូទាំងប្រទេសនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ម្សិលមិញ​។​ ដូច្នេះ​គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! 

ក្នុងចំណោមជនសង្ស័យចំនួន ១៤នាក់ រួមមាន៖ ជួញដូរ ២ករណី ឃាត់ ៥នាក់ (ស្រី ០នាក់)។​ ដឹកជញ្ជូន រក្សាទុក ១ករណី ឃាត់ ១នាក់ (ស្រី ០នាក់)។​ ដាំដុះ ១ករណី ឃាត់ ២នាក់ (ស្រី ០នាក់)។និងប្រើប្រាស់ ២ករណី ឃាត់ ៦នាក់ (ស្រី ០នាក់)។

ចំណែក​វត្ថុតាងដែលចាប់យកបានរួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក​(Ice) ស្មេីនិង​ ១,៦០ក្រាម។​ កេតាមីន (Ke) ស្មេីនិង​ ៣០,៨៤ក្រាម។​ អុិចស្តាសុី (mdma) ស្មេីនិង​ ១១៥០,៩១ក្រាម។

កញ្ឆា ស្មេីនិង​ ៣៣៥,៧៩ក្រាម និង១០៦៧១ដើម។

ក្នុងប្រតិបត្តិការនោះ​ជាលទ្ធផលខាងលើ ៥អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះ​កម្លាំង​នគរបាលជាតិចំនួន ៥អង្គភាព មានដូចខាងក្រោម​៖​

១ / កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ចាប់យក Ice ១,៤៤ក្រាម។

២ / មណ្ឌលគិរី៖ ដាំដុះ ១ករណី ឃាត់ ២នាក់ ចាប់យកកញ្ឆា ៣៣៥,៧៩ក្រាម និង១០៦៧១ដើម។

៣ / រាជធានីភ្នំពេញ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,១៦ក្រាម។

៤ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ៤នាក់។

៥ / ព្រះសីហនុ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យក Ke ៣០,៨៤ក្រាម និង MDMA ១១៥០,៩១ក្រាម៕

ដោយ ៖ អរុណរះ(រូបភាព៖ ឯកសារ)


ចែករំលែក៖