ព័ត៌មានទាន់ហេតុការណ៍៖

អ្នកក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ បានបាត់កូនស្រីចំនួន ២នាក់ វ័យ១៨ ឆ្នាំ និងវ័យ ២២ ឆ្នាំ

ចែករំលែក៖

ភ្នំពេញ ៖ បន្ទាប់ពីអ្នកស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានបាត់ដំណឹងកូនស្រីវ័យ ១៩ ឆ្នាំ ចេញពីផ្ទះតាំងពីថ្ងៃទី ១៤ ខែមេសា ដល់បច្ចុប្បន្នថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ មិនទាន់ឃើញវិលត្រឡប់មកផ្ទះវិញ ។ ដោយឡែក អ្នក ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ បានបាត់កូនស្រីចំនួន ២នាក់ វ័យ១៨ ឆ្នាំ និងវ័យ ២២ ឆ្នាំ នៅវ័យក្មេងៗ កាន់តែធ្វើឲ្យអាណាព្យាបាល ឪពុកម្ដាយ បងប្អូន ក្រុមសាច់ញាតិ ព្រួយបារម្ភខ្លាំងណាស់ ចំពោះការបាត់ដំណឹងបែបនេះ។ 

សូមបញ្ជាក់ថា, នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ តាមរយៈប្រព័ន្ធតេឡេក្រាម ព័ត៌មាន២៥រាជធានី ខេត្ត ក៏បានបង្ហោះអំពី ដំណឹងស្វែងរកកូនស្រី

យើងខ្ញុំរស់នៅភូមិអង្គ្រង សង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ បានបាត់កូនស្រីចំនួន ២នាក់៖

-ទី១ឈ្មោះ អ៊ុំ យាន ភេទស្រី អាយុ ១៨ឆ្នាំ 

-ទី២ឈ្មោះ កែម ចន្នី ភេទស្រី អាយុ ២២ឆ្នាំ 

ក្នុងនោះដោយបញ្ជាក់ថា, កូនៗរបស់យើងខ្ញុំបានចាកចេញពីផ្ទះកាលពីព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ដោយប្រាប់ថាទៅលេងនៅកោះប៉ែន ខេត្តកំពង់ចាម។

រហូតមកដល់ពេលនេះ មិនឃើញត្រឡប់មកផ្ទះវិញ យើងខ្ញុំព្យាយាមទាក់ទងតាមទូរស័ព្ទក៏មិនបាន ទើបសម្រេចចិត្តផ្សព្វផ្សាយជាសាធារណៈដើម្បីស្វែងរក។

បើបងប្អូនបានឃើញ ឬមានដំណឹងពីកូនស្រីរបស់យើងខ្ញុំសូមជួយទាក់ទងតាមលេខទូរស័ព្ទ៖ ០៩៥ ៦៤៣ ៩៩៥ ៕

ដោយ ៖ សិលា


ចែករំលែក៖