ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី១៧ មេសា ចំនួន ៣ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៦នាក់

ចែករំលែក៖

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ខណៈជនសង្ស័យចំនួន ៦នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៣ករណី ទូទាំងប្រទេសនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ​២០២៣ម្សិលមិញនេះ​។

ក្នុងចំណោមជនសង្ស័យចំនួន ៦នាក់ រួមមាន៖ ជួញដូរ ២ករណី ឃាត់ ២នាក់​ និងដឹកជញ្ជូន រក្សាទុក ១ករណី ឃាត់ ៤នាក់ ។ 

ចំណែក​វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៧ ខែមេសា រួមមាន៖  

មេតំហ្វេតាមីន​ម៉ាទឹកកក​(Ice) ស្មេីនិង​ ១០,១៦ក្រាម ,មេតំហ្វេតាមីន(Wy) ស្មេីនិង​ ២,៦៩ក្រាម ,កញ្ឆា ស្មេីនិង​ ០,៥៩ក្រាម ។

ក្នុងប្រតិបត្តិការនោះ​ជាលទ្ធផលខាងលើ ២អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះ​កម្លាំង​នគរបាលខេត្ត​ព្រះសីហនុ៖ រក្សាទុក ១ករណី ឃាត់ ៤នាក់ ចាប់យកIce ៥,១៥ក្រាម, Wy ២,៦៩ក្រាម និងកញ្ឆា ០,៥៩ក្រាម ។​ និងកម្លាំង​កងរាជអាវុធហត្ថខេត្តព្រះសីហនុ៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ចាប់យកIce ៥,០១ក្រាម៕

ដោយ​៖សហការី​


ចែករំលែក៖