ព័ត៌មានទាន់ហេតុការណ៍៖

យើងជាពលរដ្ឋខ្មែរពិតជាស្រឡាញ់កាយវិការទាំងនេះ ! ខណៈឃើញយោធិនអាវុធហត្ថថ្មីក្រាបសំពះអ្នកមានគុណមុនចាកចេញទៅហ្វឹកហាត់នៅភ្នំជំរាយ ក្នុងខេត្តកំពង់ឆ្នាំង!

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមយុវជនសម័យតេជោ ប្រកបដោយធនធានមនុស្ស ផ្សារភ្ជាប់ ជាមួយសីលធម៌ សុជីវធម៌ កាយវិការដ៏សមរម្យបំផុតសម្រាប់តម្លៃខ្លួនឯងលើការប្រណិប័តន៍ចំពោះអ្នកមានគុណ បង្ហាញឲ្យសាធារណជនបានឃើញថាខ្មែរ មានវប្បធម៌ល្អផូរផង់ ។ 

សង្ឃឹមថាប្អូនៗជាគ្រឹះដ៏រឹងមាំសម្រាប់ចូលរួមការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសន្តិភាពជូនជាតិ មាតិភូមិ និងប្រជាជន ក្រោយចប់ការហ្វឹកហាត់។

ឪពុកម្ដាយ អាណាព្យាបាល សាច់ញាតិ បងប្អូនបានជូនដំណើរយោធិនកងរាជអាវុធហត្ថដែលបានជាប់ជាស្ថាពរ ទៅសាលាហ្វឹកហាត់ រៀនសូត្រ ក្រេបយកចំណេះដឹង មុខជំនាញ វិធីសាស្ត្រ យុទ្ធសាស្ត្រកងទ័ព វិន័យ សីលធម៌ ដើម្បីបម្រើជាតិ បម្រើប្រជាពលរដ្ឋដោយគ្មានលក្ខខណ្ឌ។ 

សូមជូនពរដល់យោធិនអាវុធហត្ថថ្មីទូទាំងប្រទេសដែលបានប្រឡងជាប់ ទទួលបានសុខភាពល្អ សំណាងល្អ និងជោគជ័យគ្រប់ៗគ្នា! 

ប្រជាពលរដ្ឋមួយរូបបានលើកឡើងថា, ខ្ញុំក៏មានប្អូនប្រុសម្នាក់ជាប់ជាអាវុធហត្ថថ្មីដែរនៅខេត្តកំពង់ឆ្នាំង ក្រោយចូលរួមប្រឡងប្រជែងទាំងកាយសម្បទា និងទ្រឹស្តី ដោយមិនចំណាយលុយមួយកាក់មួយសេនណាឡើយ។ 

សូមបញ្ជាក់ថា យោធិនកងរាជអាវុធហត្ថ ដែលបានប្រឡងជាប់ជាស្ថាពរនៅតាមបណ្ដារាជធានីខេត្ត សុទ្ធតែមានសមត្ថភាពគ្រប់គ្រាន់ដែលពួកគាត់នឹងក្លាយទៅជាសសរទ្រូងនៃប្រទេសជាតិ ជាទំពាំងស្នងឬស្សី ៕

ដោយ ៖ សិលា


ចែករំលែក៖