ព័ត៌មានទាន់ហេតុការណ៍៖

កណ្តាលក្រុងសោះបើកលឿនម្ល៉េះ! ផ្លូវកោងរេចង្កូតទៅបុកបង្គោលភ្លើងធ្វើឱ្យរថយន្តធ្លាក់ផ្លូវនិងដាច់កង់ស្តាំផ្នែកខាងមុខ១

ចែករំលែក៖

ក្រុងព្រះសីហនុ៖ គួរចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានទាំងអស់គ្នា ដើម្បីជីវិតខ្លួនឯងនិងសុវត្ថិភាពអ្នកដទៃ មិនត្រូវបើកបរក្នុងស្ថានភាពលឿនកណ្ដាលក្រុង ព្រោះងាយបង្កគ្រោះថ្នាក់ចរាចរណ៍ប៉ះពាល់ដល់អ្នកដទៃ ហើយសមត្ថកិច្ចមន្ត្រីនគរបាលចរាចរណ៍ត្រូវមានវិធានការតឹងតែងចំពោះជនដែលបើកបរប្រភេទនេះ។ 

សូមបញ្ជាក់ថា មានបុរសជនជាតិចិនម្នាក់បើករថយន្តស៊េរីទំនើបក្នុងល្បឿនលឿនដូចហោះ លុះមកដល់ចំណុចផ្លូវកោងក៏រេចង្កូតទៅបុកនបង្គោលភ្លើងធ្វើឱ្យរថយន្តធ្លាក់ផ្លូវនិងដាច់កងស្តាំផ្នែកខាងមុខ១ នៅវេលាម៉ោងជិត៣រសៀលថ្ងៃទី២១មេសា២០២៣នេះ។ 

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅម្តុំស្ពានឆេះ ស្ថិតក្នុងភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ 

ករណីនេះសមត្ថកិច្ចឱ្យដឹងថា ពុំបណ្តាលឱ្យមានមនុស្សរងរបួសនោះទេ ។ 

រថយន្តបង្កហេតុជាប្រភេទរថយន្តស្ព័រ ស៊េរីទំនើប ពណ៌ក្រហមពាក់ស្លាកលេខ កម្ពុជា F.458.F.1។

បច្ចុប្បន្នរថយន្តកំពុងស្ទួចយកចេញពីកន្លែងកើតហេតុ រង់ចាំការដោះស្រាយបន្តតាមនីតិវិធី ៕

ដោយ ៖ សហការី


ចែករំលែក៖