ខេត្តស្វាយរៀង ៖ លោក សៅ សុខា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះជួយខេត្ត និងជាប្រធាន ក្រុមការងារចុះមូលដ្ឋានស្រុករមាសហែក បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ឆ្នាំ២០២៣ នៅទីចាត់ការគណបក្សប្រជាជនស្រុករមាសហែក នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣។
លោក ស៊ូ ម៉ុល ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុករមាសហែក បានថ្លែងថា ក្រោមមាគ៌ាដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឆ្នើម និងប្រកបដោយគតិបណ្ឌិត និងមានកម្មវិធីនយោបាយ ត្រឹមត្រូវ បានធ្វើឱ្យគណបក្សប្រជាជនកម្ពុជាស្រុករមាសហែក មានការសាមគ្គីភាព ឯកភាពផ្ទៃ ក្នុង រឹងមាំ ធ្វើជាមូលដ្ឋានបង្អែកក្នុងការដឹកនាំ កសាង និងអភិវឌ្ឍន៍ស្រុក ឱ្យមានការរីកចំរើន ឈានឡើង រួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
លោកប្រធានគណបក្ស ស្រុករមាសហែក សូមថ្លែងអំណរ គុណ លោកសៅ សុខា ជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុករមាសហែក លោកលោកស្រី អនុប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានស្រុក រួមទាំង ប្រធាន អនុប្រធាន ក្រុមការងារ គណបក្សចុះមូលដ្ឋានឃុំ លោក លោកស្រីប្រធានក្រុមការងារគណបក្សចុះតាមបណ្តាភូមិទាំងអស់ដែលបានចូលរួមយ៉ាង សកម្មក្នុងការជួយកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត លើគ្រប់វិស័យជួយឧបត្ថម្ភ គាំទ្រ ទាំងថវិកា និង សម្ភារៈដល់បណ្តាមូលដ្ឋាន រួមចំណែកធ្វើឱ្យ ស្រុករមាសហែក រក្សាបានប្រៀបឈ្នះរីកចំរើនជាបន្តបន្ទាប់ឥតឈប់ឈរ ។
ក្នុងឱកាសនោះ លោក សៅ សុខា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះជួយខេត្ត និងជាប្រធាន ក្រុមការងារចុះមូលដ្ឋានស្រុករមាសហែកបានធ្វើការកោតសសើរ ចំពោះ សមាជិក សមាជិកា សកម្មជន និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាស្រុករមាសហែក ទាំងអស់ ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា កន្លងមក ដើម្បីបុព្វហេតុ កសាង និងអភិវឌ្ឍ ប្រទេសកម្ពុជាយើងកាន់តែរីកចម្រើនឈានឡើង តទៅថ្ងៃអនាគត និងមាន សុខសន្តិភាពពេញលេញបរិបូរណ៍ ។
លោកបានបន្ថែមថា កត្តា ដែលនាំឱ្យគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជំនះ ក្នុងការ បោះឆ្នោត កន្លងមកនេះ គឺ : គណបក្សប្រជាជនកម្ពុជា មាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយគតិបណ្ឌិត មានអង្គការចាត់តាំង (រចនា សម្ព័ន្ធ គ្រប់គ្រង ដឹកនាំត្រឹមត្រូវ ចាប់តាំងពីថ្នាក់លើ រហូតដល់ថ្នាក់មូលដ្ឋាន មានកម្មវិធី នយោបាយត្រឹមត្រូវ សមស្របទៅនឹងសេចក្តីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋ នៅមូលដ្ឋាន ដោយគណបក្សប្រជាជនកម្ពុជាគ្រប់ថ្នាក់មានការសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំ មន្ត្រីថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាគ្រប់រូបខិតខំយកចិត្តទុកដាក់បំពេញ ការងារតាមតួនាទី ភារកិច្ច ធ្វើអំពើល្អ ជូនគណបក្ស ក៏ដូចជាប្រជាជន និងប្រទេសជាតិ ។
ក្នុងឱកាសនោះលោក សៅ សុខា ក៏បានជម្រុញដល់បងប្អូនសមាជិកសមាជិការបក្ស ចូលរួមសហការជាមួយសមត្ថកិច្ច អនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចពិសេសបញ្ហាល្បែងស៊ីសងនិងចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ទាំងអស់គ្នា ៕
ដោយ៖ សុថាន