ខេត្តកណ្ដាល៖ នៅវេលាម៉ោង១១និង៣០នាទី ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ មានករណីគ្រោះធម្មជាតិដោយបានធ្វើឱ្យផ្ទះប្រជាពលរដ្ឋប្រមាណជាង១០ខ្នងបាក់ធ្លាក់ចូលទៅក្នុងទន្លេនិងកំពុងប្រឈមបាក់ស្រុតបន្តទៀត ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២១បេ ក្នុងភូមិត្រពាំងឈូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ។
ករណីនេះ កងកម្លាំងប្រដាប់អាវុធទាំង៣ថ្នាក់ខេត្តនិងថ្នាក់ស្រុកព្រមទាំងប្រជាពលរដ្ឋ អាជ្ញាធរក្នុងមូលដ្ឋានបាននិងកំពុងដុតដៃដុតជើងជួយជញ្ជូនសម្ភារ:ទុកនៅកន្លែងមានសុវត្ថិភាពជាបណ្ដោះអាសន្ន ៕
ដោយ៖ ស្អាងជ័យ