ព័ត៌មានទាន់ហេតុការណ៍៖

មូលហេតុដែលបណ្តាលឱ្យលើសសម្ពាធឈាមក្នុងសួតលើទារកទើបនឹងកើត!

ចែករំលែក៖

ភ្នំពេញ ៖ មូលហេតុដែលបណ្តាលអោយលើសសម្ពាធឈាមក្នុងសួតលើទារកទើបនឹងកើត!

(Persistent Pulmonary Hypertension of the Newborn or Persistent Fetal Circulation)។ 

ការបរាជ័យក្នុងការផ្លាស់ប្ដូររបត់ឈាមពីទារកក្នុងផ្ទៃ មកជារបត់ឈាមធម្មតាដូចជាមនុស្សពេញវ័យក្រោយពេលសម្រាលរួច នឹងអាចបង្កឲ្យមានការលើសសម្ពាធឈាមនៅក្នុងសួត បណ្តាលឲ្យមានការឡើងសំបុរស្វាយលើទារកទើបនឹងកើត (refractory cyanosis) ការខ្វះកម្រិតអុកស៊ីហ្សែនក្នុងខ្លួន(Desaturation) និង ការខ្សោយបេះដូងដែលអាចឈានដល់ការបាត់បង់ជីវិត។ អត្រានៃការលើសសម្ពាធឈាមក្នុងសួតលើទារកទើបនឹងកើត មានចំនួនប្រហែលជា ០២នាក់ក្នុងចំណោមទារក១០០០នាក់។ នេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ។ 

ក) មូលហេតុដែលបង្ក៖

   – ការឈ្លក់ទឹកព្រៃ

   – ការឆ្លងរោគពីម្តាយមកកូន ជាពិសេសដោយមេរោគStreptococcus Group B

   – ទារកមិនគ្រប់ខែ ដែលមិនទទួលបានការបន្ទុំសួតត្រឹមត្រូវ (No antenatal corticosteroid therapy)

   – ការខ្សោយនៅកំឡុងជុំវិញកំណើត (perinatal birth asphyxia)

   – ការខ្សោយខ្លាំងតាំងពីនៅក្នុងផ្ទៃពោះ (chronic in utero asphyxia)

   – ការលូនសន្ទះទ្រូងចូលក្នុងសួត(Congenital diaphragmatic hernia)

   មុននឹងធ្វើរោគវិនិច្ឆ័យថាជាការលើសសម្ពាធឈាមក្នុងសួតវេជ្ជបណ្ឌិតឯកទេសត្រូវរកមើល ថាមិនមានជំងឺបេះដូងពីកំណើតប្រភេទដូចនេះជាមុនសិន៖

   – Transposition of great arteries

   – Tetralogy of Fallot

   – Pulmonary atresia

   – Tricuspid atresia

   – Total anomalous pulmonary venous return 

   – Ebstein anomaly

   – Common Trunk

ខ) រោគសញ្ញា៖

   – ទារកឡើងសម្បុរស្វាយទោះផ្ដល់អុកស៊ីសែនឲ្យក៏នៅតែស្វាយ

   – ដកដង្ហើមញាប់

   – ចង្វាក់បេះដូងដើរញាប់ 

   – ភាពខុសគ្នានៃកំរិត Saturation (Pre ductal / Post ductal> 5-10%)  នៅលើដៃស្តាំ និងជើង

គ) ការរុករករោគវិនិច្ឆ័យ៖

   – Blood Gaz

   – ការថតសួត

     អេកូបេះដូងដើម្បីរកមើលជំងឺបេះដូងពីកំណើតដែលអោយទារកសំបុរឡើងស្វាយ

   – ការពិនិត្យឈាម (CBC, CRP, PCT), បណ្តុះឈាមរកមេរោគ (Hemoculture)

ឃ) ការព្យាបាលគឺទៅតាមមូលហេតុដែលបង្ក៖

     ការផ្ដល់អុកស៊ីហ្សែន (Pulmonary vasodilator therapy) 

     ការចាក់ Exogenous Surfactant Therapy សម្រាប់ទារកមិនគ្រប់ខែសំរាប់ជំងឺ Hyaline Membrane disease

     ការផ្តល់ថ្នាំផ្សះសម្រាប់ការឆ្លងមេរោគពីក្នុងផ្ទៃ (Fetal-maternal infection)

     ការព្យាបាលដោយវះកាត់ចំពោះ congenital diaphragmatic hernia

     ការជៀសវាងការបង្កការឈឺចាប់ដល់ទារកឬបង្កស្ដ្រេសលើទារក 

     ការឲ្យថ្នាំ Sildenafil រឺ Milrinone ដើម្បីបញ្ចុះសម្ពាធឈាមនៅក្នុងសួត

     ការផ្ដល់ថ្នាំInotrope  ដើម្បីឲ្យ Mean arterial Pressure > 50mHg

     Assisted ventilation (conventional or HFOV)

     NO inhaler 

     ECMO ប្រសិនបើ Oxygenation index > 35-40

     ការតាមដាននិងពិនិត្យផ្ទៃពោះឲ្យបានត្រឹមត្រូវនិងចាក់ថ្នាំជំនួយសួត

ទៅលើគត៌ដែលគំរាមសម្រាលមុនខែ ក៌ជាវិធីសាស្ត្រមួយជួយកាត់បន្ថយក្នុងការលើសសម្ពាធឈាមក្នុងសួតទៅលើទារកទើបនឹងកើតផងដែរ។

សូមអញ្ជើញមកពិគ្រោះជាមួយគ្រូពេទ្យជំនាញ នៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីស្វែងរករោគវិនិច្ឆ័យ និងធ្វើការព្យាបាល ឲ្យទាន់ពេលវេលាដោយបច្ចេកទេសទំនើបប្រកបដោយប្រសិទ្ធភាពខ្ពស់ ៕

ដោយ ៖ សហការី


ចែករំលែក៖