ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិសនីកម្ពុជា​៖​ ចាប់ពីថ្ងៃនេះ​ រហូត​ដល់​ថ្ងៃ​ទី​៣០​ ខែមេសា​ ឆ្នាំ​២០២៣​ នៅតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ​ នឹងមានការរអាក់រអួលចរន្តអគ្គិសនីខ្លះៗ​

ចែករំលែក៖

ភ្នំពេញ​៖​ យោង​តាម​សេចក្ដី​ជូនដំណឹង​របស់​អគ្គិសនី​កម្ពុជា​ បានឱ្យដឹងថា​ ចាប់ពីថ្ងៃទី២៧​ ខែមេសា​ រហូត​ដល់​ថ្ងៃ​ទី​៣០​ ខែមេសា​ ឆ្នាំ​២០២៣នេះ​ នៅតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ​ នឹងមានការរអាក់រអួលចរន្តអគ្គិសនីខ្លះៗ​។ 

ជាក់ស្ដែង​នៅក្នុង​សេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជា​ បានបញ្ជាក់ថា៖​ សេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ 

បើទោះបីជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំយ៉ាងណាក៏ដោយក្តី ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន៕

សូមអានព័ត៌មានលម្អិតនៅក្នុង​សេចក្តីជូនដំណឹងរបស់​អគ្គិសនី​កម្ពុជា​ មានដូចខាងក្រោម​នេះ​ ៖


ចែករំលែក៖