ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី ហ៊ុន ម៉ាណា អញ្ជើញប្រគល់អំណោយផ្ទះទេវតាចំនួន៥ ខ្នង ជូនទុរគតជន ជនចាស់ជរាគ្មានទីពឹង នៅខេត្តកំពង់ចាម

ចែករំលែក៖

ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃអាទិត្យ ទី៣០ ខែមេសា ឆ្នាំ២០២៣ លោកស្រី ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ និងទូរទស្សន៍បាយ័ន និងជាប្រធានកម្មវិធីផ្ទះទេវតា ព្រមទាំងក្រុមការងារ បានអញ្ជើញចុះប្រគល់អំណោយផ្ទះទេវតាចំនួន៥ខ្នង ជូនដល់ទុរគតជន ជនចាស់ជរាគ្មានទីពឹងនៅក្នុងស្រុកបាធាយ ខេត្តកំពង់ចាម។ ផ្ទះទាំង៥ខ្នងនេះ ជាអំណោយដ៏ថ្លៃថ្លារបស់លោកជំទាវ ឡៅ គឹមណៃ ព្រមទាំងបុត្រ និងចៅៗ តាមរយៈកម្មវិធីផ្ទះទេវតា។

១-ផ្ទះលេខ៤២៥ ប្រគល់ជូនលោកយាយ សៅ រឿន អាយុ៧១ ឆ្នាំ រស់នៅភូមិកំប៉ាល ឃុំសណ្ដែក ស្រុកបាធាយ ខេត្តកំពង់ចាម ។ 

២-ផ្ទះលេខ៤២៦ ប្រគល់ជូនលោកតា លួន ហាង អាយុ៧៧ ឆ្នាំ និងលោកយាយ ស័រ រាំ អាយុ ៧១ឆ្នាំ រស់នៅភូមិកំប៉ាល ឃុំសណ្ដែក ស្រុកបាធាយខេត្តកំពង់ចាម។ 

៣-ផ្ទះលេខ៤២៧ ត្រូវបានប្រគល់ជូន អ៊ុំស្រី ង៉ែត ខេន អាយុ៦៦ឆ្នាំ រស់នៅភូមិស្វាយព្រៃ ឃុំសណ្ដែក ស្រុកបាធាយ ខេត្តកំពង់ចាម។

៤-ផ្ទះលេខ៤២៨ ប្រគល់ជូនអ្នកស្រី មិន គ្រង អាយុ៦៣ឆ្នាំ រស់នៅភូមិពោធិ៍ស្ទាង ឃុំសណ្ដែក ស្រុកបាធាយ ខេត្តកំពង់ចាម ។ 

៥-ផ្ទះលេខ៤២៩ ប្រគល់ជូនលោកតា ខុយ ខេន អាយុ៦៨ឆ្នាំ  រស់នៅភូមិពោធិ៍ស្ទាង ឃុំសណ្ដែក ស្រុកបាធាយ ខេត្តកំពង់ចាម។  

ក្នុងឱកាសនោះ លោកស្រី ហ៊ុន ម៉ាណា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងទ្វេរតែងគិតគូរពីសុខទុក្ខដល់ពលរដ្ឋគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ 

បន្ថែមលើអំណោយផ្ទះខាងលើ លោកស្រីក៏បានផ្តល់នូវអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបន្ថែមមួយចំនួនទៀត ដោយក្នុងមួយផ្ទះៗទទួលបាន ៖ អង្ករ១០០Kg,  ត្រីខ១កេស, មីចំនួន៥កេស, ទឹកដោះគោខាប់ ១កេស,  ពួក១, ប្រេងកូឡូ១ប្រអប់ធំ, ប្រេងខ្យល់១ប្រអប់ធំ ,ចានដែក១, ឆ្នាំងតូច១, ឆ្នាំងធំ១, ខ្ទះឆា១, វែងឆា១, វែងបាយ១, វែងសំឡ១, ស្លាបព្រា និងសម១ឡូ, កំសៀវ១, ចានបាយចំនួន៥, ចានសម្លចំនួន៥, តែ ១ គីឡូក្រាម , ខ្នើយចំនួន២, មុងចំនួន២, ភួយចំនួន២, កន្ទេលចំនួន២, ស្ករសចំនួន៥គីឡូក្រាមទឹកស៊ីអុីវចំនួន៣យួរ, វិទ្យុ FM១គ្រឿង, ថ្មដាក់វិទ្យុចំនួន២ ស្បែកជើងចំនួន២គូរ, ថ្នាំនឹងច្រាសដុសធ្មេញចំនួន៥ឈុត, សាប៊ូដុំចំនួន១២ដុំតូច, ថ្នាំពេទ្យចំនួន៥ប្រអប់តូច, ខោអាវចំនួន២កំប្លេរ និងថវិកាចំនួន ៥០ម៉ឺនរៀល និងផ្តល់ជាសំភារៈសិក្សាដល់សិស្សានុសិស្សជាច្រើននាក់ផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖