ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនមុខសញ្ញា០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់ ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និង ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ទោ សាវ សុភក្តី  អធិការ នៃអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ នៅថ្ងៃទី ២៥ ខែ តុលា ឆ្នាំ២០២៦វេលាម៉ោង ២រសៀល មានប្រជាពលរដ្ធរាយការណ៍ថានៅចំណុចព្រៃខាងត្បូងភូមិពោធិ៍ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ តែងតែមានមុខសញ្ញាជួញដួរ និងប្រើប្រាស់គ្រឿងញៀនចេញចូលជាប្រចាំ ពេលទទួលបានព៌ត័មានខាងលើ កម្លាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ បានចុះទៅដល់ទីតាំងខាងលើ បានឃាត់មុខសញ្ញាសង្ស័យចំនួន ២ នាក់ :

   ទី១. ឈ្មោះ ម៉ៅ ច្រឹង  ភេទប្រុស អាយុ ៣៧ ឆ្នាំរស់នៅភូមិពោធិ៍ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ។ 

  ទី២. ឈ្មោះ មុត ដា ហៅ ថន ភេទប្រុស អាយុ ៣២ ឆ្នាំរស់នៅភូមិទំនប់បាក់ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ។ 

     ជាក់ស្ដែងកម្លាំងសមត្ថកិច្ចបានឃាត់ និង ត្រួតពិនិត្យឆែកឆេររកឃេីញ ៖ម្សៅក្រាមពណ៌សសង្ស័យជាគ្រឿងញៀនចំនួន ០១ កញ្ចប់មធ្យម,ម៉ូតូ ១ គ្រឿង,ឧបករណ៍កែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

ករណីខាងលើនេះ ជំនាញកំពុងសាកសួរ និងចាត់ការតាមនីតិវិធីបន្ត ៕ដោយ៖សុខាសែនជ័យ


ចែករំលែក៖