ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកបវេល​ បង្រ្កាបករណីគ្រឿងញៀនមួយករណីឃាត់ខ្លួនមុខ​សញ្ញាម្នាក់

ចែករំលែក៖

ខេត្តបាត់ដំបង​៖​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ នៅរសៀល​ថ្ងៃ​អាទិត្យ​ទី​៣០​ ខែមេសា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ មុខ​សញ្ញា​គ្រឿងញៀន​ម្នាក់​ ត្រូវ​បានកម្លាំងនគរបាលជំនាញស្រុកបបវេល​ ចុះធ្វើការបង្រ្កា​ប​ករណីរក្សាទុកដោយខុស​ច្បាប់នូវសារធាតុញៀន កាលពីវេលា ម៉ោង២៣និង៤០នាទី​យប់ថ្ងៃ​ទី២៩​ ខែមេសា​ម្សិលមិញនេះ​ នៅចំណុចភូមិ​កោះរាម ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង។ 

លោ​កវរសេនីយ៍ឯក​ សុខ​ សារិន​ អធិ​ការនគរបាលស្រុកបបវេល​ បានឱ្យដឹងថា៖​ មុនពេលឃាត់ខ្លួនជនសង្ស័យ​ខាងលេីនេះ​ លោកបានដឹក​នាំកម្លាំងអន្តរាគមន៍ កម្លាំងជំ​នាញប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុក​ ចុះល្បាតស្រាវជ្រាវក្នុងមូលដ្ឋាន​ ដេីម្បី​ទប់ស្កាត់​បទល្មើស​ផ្សេងៗ​ដែល​អាច​កើត​ឡើង​ជាយថាហេតុ​ លុះជិះមកដល់ចំណុចកេីតហេតុ​ ក៏ប្រទះឃេីញបុរសម្នាក់​ដោយមានការសង្ស័យ​ក៏ឃាត់ខ្លួន​ និងឆែកឆេររកឃេីញ​វត្ថុតាង​គ្រឿងញៀន​ជាក់ស្ដែង​តែម្តង​។ 

លោកអធិការ​ស្រុក​ បានឱ្យដឹងទៀតថា​ ជនសង្ស័យ​មាមឈ្មោះ កុល ស្មគ្រ័ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិខ្នាចរមាស ឃុំខ្នាច រមាស ស្រុកបវេល ខេត្តបាត់ដំបង​  និងចាប់យកសម្ភារវត្ថុតាងរួមមាន៖              

-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិចថ្លាចំនួន​០១ថង់ សង្ស័យមានសារធាតុញៀន ។

-ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន០១គ្រឿង។

-ទូរស័ព្ទដៃចំនួន០១គ្រឿង ។

 បច្ចុប្បន្ន​វត្ថុតាងនិងជនសង្ស័យសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ចូនមកការិយាល័យជំនាញអនុវត្តបន្តតាមនីតិវិធី​ ច្បាប់៕

ដោយ​៖សហការី​


ចែករំលែក៖