ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងអធិការដ្ឋាននគរបាលស្រុកឧដុង្គ ឃាត់ខ្លួនជនសង្ស័យ ០៥នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖​ កម្លាំងអធិការដ្ឋាននគរបាលស្រុកឧដុង្គ បានចុះស្រាវជ្រាវរហូតឈានដល់ការបង្រ្កាប​ និងឃាត់ខ្លួន​មុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនបាន ០៥នាក់វេលាម៉ោង ២រំលងអធ្រាត្រ​ឈានចូលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ នៅចំណុចភូមិកណ្ដក់ ឃុំព្រៃក្រសាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

យោង​តាម​មន្ត្រី​នគរបាល​ខេត្ត​កំពង់​ស្ពឺ​ បានឱ្យដឹង​នៅថ្ងៃទី​៣០​ ខែមេសា​ ឆ្នាំ​២០២៣នេះថា​ ជនសង្ស័យចំនួន ០៥នាក់ ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ទី១-ឈ្មោះ ងិន ដា ភេទ ប្រុស អាយុ ៣៤ឆ្នាំ ទី២-ឈ្មោះ ជន ថុល ភេទ ប្រុស អាយុ ៣១ឆ្នាំ ទី៣-ឈ្មោះ ចក់ នុន ភេទ ប្រុស អាយុ ២៨ឆ្នាំ ទី៤-ឈ្មោះ សៅ ម៉ាប់ ភេទ ប្រុស អាយុ ២៧ឆ្នាំ ទី៥-ឈ្មោះ នីន អ៊ីត ភេទ ប្រុស អាយុ ៨ឆ្នាំ ទាំង៥នាក់ នៅភូមិកណ្ដក់ ឃុំព្រៃក្រសាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

ដោយឡែក​ក្នុងប្រតិបត្តិការនោះ​ដែរ​ កម្លាំង​ជំនាញ​បានដកហូតវត្ថុរួមមាន៖ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ២កញ្ចប់តូច  ទម្ងន់ ក្រាម , ម៉ូតូ ១ , អាវុធកែច្នៃ ១ , កាំបិតផ្គាក់ ៣ រួមនឹងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។

បច្ចុប្បន្នជនសង្ស័យជនសង្ស័យទាំង​ ០៥នាក់នេះ រួមនិងវត្ថុតាងកម្លាំងការិយាល័យជំនាញ កំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕

ដោយ​៖សហការី​


ចែករំលែក៖