ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកុងតឺន័រក្រុមផែស្ងួតសូងួនបេីកចេញពីផែឆ្លងផ្លូវត្រូវម៉ូតូបុកពេញទំហឹងបណ្តាលឱ្យបុរសម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់បានរងរបួសធ្ងន់ត្រួវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗខណៈជិះម៉ូតូលឿនចាប់ហ្វ្រាំងមិនទាន់ជ្រុលបុករថយន្តកុងតឺន័រក្រុមហ៊ុនផែស្ងួត​ សូងួន​ ដែលបេីកចេញពីក្នុងផែឆ្លងផ្លូវចំពីចំហៀងពេញទំហឹង​ កាលពីវេលាម៉ោង៧និង៣០នាទីយប់​ ថ្ងៃទី៣​ ខែឧសភា​ ឆ្នាំ២០២៣​ នៅចំណុចមុខក្រុមហ៊ុនផែស្ងួត​ សូងួន​ តាមបណ្តោយផ្លូវចោមចៅ​ ស្ថិតក្នុងភូមិចោមចៅ៣​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តកុងតឺន័រ​ ក្រុមហ៊ុនផែស្ងួត​ សូងួន​ បេីកចេញពីក្នុងផែឆ្លងផ្លូវបំណងបត់ទៅកេីតខណៈមកដល់ពាក់កណ្តាលផ្លូវស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ​  ពាក់ស្លាកលេខព្រៃវែង​1X 5841 ធ្វេីដំណេីរតាមបណ្តោយផ្លូវចោមចៅក្នុងទិសដៅពីកេីតទៅលិចក្នុងល្បឿនលឿនមិនប្រយ័ត្នចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលបុកចំពីចំហៀងពេញទំហឹងបោកខ្ទប់និងរថយន្តបណ្តាលឱ្យរងរបួសធ្ងន់។ 

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីរង់ចាំដោះស្រាយពេលក្រោយ៕

ដោយ៖ សុខា សែនជ័យ


ចែករំលែក៖