ព័ត៌មានទាន់ហេតុការណ៍៖

អាវុធហត្ថខេត្តបន្ទាយមានជ័យ​បញ្ជូនជនសង្ស័យ​ជនជាតិថៃ​០៦នាក់​ រួមនឹងវត្ថុតាង​ ទៅសាលាដំបូងខេត្ត

ចែករំលែក៖

 ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​រួមនឹងវត្ថុតាង​ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ​កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ​បញ្ជូនទៅសាលាដំបូងខេត្ត​ នៅរសៀលថ្ងៃទី០៣​ ខែឧសភា​​ ឆ្នាំ​២០២៣​នេះ។

 សមតកថកិច្ចប្រាប់ថា កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត​ ដឹកនាំដោយលោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ បេីកប្រតិបត្តការ​ បង្រ្កាបករណី ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងករណី កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ឃាត់ខ្លួនជនសង្ស័យជនជាតិថៃចំនួន០៦នាក់ រួមនឹងវត្ថតាងមួយចំនួនធំ។ ប្រតិបត្តការនេះធ្វេីឡេីងកាលពីវេលាម៉ោង០៦និង០០នាទី ថ្ងៃទី០១​ ខែឧសភា​ ឆ្នាំ​២០២៣ នៅចំណុចមុខក្លឹប MIX CLUB ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ 

លោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត​បានឱ្យដឹងថា​ ជនសង្ស័យទាំង០៦នាក់​ ៖

១-ឈ្មោះ ត្រាយុត កែវសុផា (ហៅ ឆាំ )​ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិថៃ មុខរបរ មិនពិតប្រាកដ (ជួញដូរនិងប្រើប្រាស់)។

២-ឈ្មោះ ណាំងថាក់ប៉ាកវិន ខុងសាមស៊ី (ហៅ អម)​ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិថៃ មុខរបរ លក់ដូរ (ជួញដូរនិងប្រើប្រាស់)។

៣-ឈ្មោះ ឆានណាឡិន ចាន់វើនឡាត់ ហៅ អាត ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិថៃ មុខរបរ លក់ដូរ​ (ជួញដូរនិងប្រើប្រាស់ និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត)។

៤-ឈ្មោះ ធិទិវុធ សុរិវង់ ហៅ ហ្គិត ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិថៃ មុខរបរ លក់ដូរ  (ជួញដូរនិងប្រើប្រាស់)។

៥-ឈ្មោះ ភិឈិវ៉ាត់ យុងឃុង (ហៅ អង់)​ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិថៃ(ជួញដូរនិងប្រើប្រាស់)។

៦-ឈ្មោះ ឆាក់ណាក់ឆៃ លឿងសុចារ៉ើន ហៅ ហ្វេម ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិថៃ មុខរបរ កម្មករ​ (ជួញដូរនិងប្រើប្រាស់) អ្នកទាំង៦ បច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្ន ភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកមេបញ្ជាការ​មូលដ្ឋានកងរាជអាវុធហត្ថក្រុង​ បន្តទៀតថា​ វត្ថតាងចាប់បានរួមមាន​៖​

-ម្ស៉ៅក្រាមពណ៌សថ្លា (ម៉ាទឹកកក) ចំនួន ១០៣ថង់កិប ទម្ងន់ ២៤៦,១ក្រាម (ថ្លឹងទាំងសម្បកថង់),​

-ថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿង (WY) ចំនួន ១១៧៤គ្រាប់ ទម្ងន់ ១៤៨,៧ក្រាម (ថ្លឹងទាំងសម្បកថង់),​

-ក្រាមម៉្សៅពណ៌សថ្លា (ខេ) ចំនួន ០១កូនថង់កិប ទម្ងន់ ៤,៩៩ក្រាម,​

-ក្រាមម្ស៉ៅពណ៌សថ្លា ច្រកក្នុងកញ្ចប់ពណ៌មាស (ខេ) ចំនួន ១១៩កញ្ចប់ ទម្ងន់ ១៧៨,៨ក្រាម (ថ្លឹងទាំងសម្បកថង់),​

-ថ្នាំគ្រាប់ពណ៌ស្វាយ(អ៊ិចស្តាស៊ី) ចំនួន ០៤គ្រាប់កន្លះ ទម្ងន់ ២,២៩ក្រាម,​

-ម្ស៉ៅម៉ត់ពណ៌ត្នោត ចំនួន ០១កញ្ចប់ ទម្ងន់ ១៧,១២ក្រាម,​

-ថ្នាំគ្រាប់សំបកពណ៌ត្រួយចេក ចំនួន ០៩គ្រាប់,

-ទឹកថ្នាំពណ៌ផ្កាឈូក ចំនួន ០៤កញ្ចប់,

​ -កញ្ឆាក្រៀម ចំនួន ៤២កញ្ចប់ ១២១៧,៥ក្រាម,

​ -ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន ០៥គ្រឿង,​

-កាំភ្លើងខ្លី ចំនួន ០១ដើម ម៉ាក EKOOL JAKAL DUALCOMPACT (បង់០១, គ្រាប់ចំនួន ០២គ្រាប់),​

-បំពង់វែបជក់ ចំនួន ១០ដើម,​

-ដបទឹកថ្នាំវែប ចំនួន ១២ដើម,​

-ម៉ូតូ ចំនួន ០២គ្រឿង,​

-ទូរស័ព្ទ ចំនួន ០៩គ្រឿង  រួមនឹងវត្ថុតាងមួយចំនួនទៀត។ 

ក្រោយឃាត់ខ្លួន​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត​ បានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទាំង៦នាក់​ រួមនឹងវត្ថុតាង​ មកកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធខេត្តចាត់ការបន្តតាមនីតិវិធី​។ 

លោកវរសេនីយ៍ឯក ជា​ តារា​ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ​ ទទួលការងារប្រឆាំងគ្រឿងញៀន​បានឱ្យដឹងថា​ ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បន្ទាយមានជ័យ​ និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យ​ផងដែរ ។ 

ជនសង្ស័យ​រួមនឹងវត្ថុតាង​ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ​កងរាជអាវុធហត្ថខេត្ត បន្ទាយមានជ័យ​បញ្ជូនទៅសាលាដំបូងខេត្ត​ដើម្បីចាត់ការតាមផ្លូវច្បាប់៕

ដោយ ៖ វណ្ណា


ចែករំលែក៖