ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំក្រសួងព័ត៌មាន ខកចិត្តនិងវិទ្យុមួយ សំភាសន៍លោក ក្នុង​ពិធី​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន​សកល​លោក​ ២០២៣ មិនដាក់ចំណុចពិសេសដែលលោកផ្តល់ជូន !

ចែករំលែក៖

ភ្នំពេញ ៖ លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងព័ត៌មាន នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ បានបង្ហោះលើ facebook របស់លោកថា, 

កាលពី​ម្សិលមិញ​ បាន​ផ្តល់​បទសម្ភាសន៍អោយអ្នក​សារព័ត៌មាន​ម្នាក់នៃវិទ្យុ​ផ្សាយ​សម្លេង​ជាខេមរ:ភាសាមួយ​ ឆ្លើយតប​ទៅនឹងមតិមួយ​ចំនួនក្នុង​ពិធី​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន​សកល​លោក​ ២០២៣។ ដោយ​មាន​បំណង​ផ្តល់ភាព​ងាយ​ស្រួល​ដល់​អ្នក​សារព័ត៌មាន​រូបនោះ​ ក្នុង​ការ​សរសេរ​អត្ថបទ​ និង​ដកស្រង់សម្តី​ ខ្ញុំ​ក៏បាន​ផ្តល់​ជូន​ទាំង​សំណេរ​ និង​សារជាសម្លេង​។ ប៉ុន្តែ​ពេល​បាន​ស្តាប់ការផ្សាយរបស់​វីទ្យុនោះ​ ស្រាប់តែ​បាត់​ចំណុច​មួយចំនួន​ ជាពិសេស​បាត់ចំណុច​សំខាន់​មួយ​ដែល​ខ្ញុំ​បានបញ្ជាក់​អំពី​បរិយាកាស​ និង​លំហរ​សេរីភាព​សារព័ត៌មាន​នៅកម្ពុជា​។ ដល់​ពេលអង្គុយគិតចុះគិតឡេីង​ថា​ហេតុ​អ្វី​បាត់​ចំណុចសំខាន់​មួយនេះ​ ទេីបយល់ថា​ប្រហែល​ការបញ្ជាក់​របស់​ខ្ញុំត្រង់ចំណុច​នេះ​ អាច​ប៉ះពាល់​ដល់​មេដំបូលគាត់​ក៏មិនដឹង​ បាន​ជាបាត់ចំណុចនេះអញ្ចឹញ។ ដល់អញ្ចឹង​ ពិបាក​អោយ​ពិន្ទុគាត់​ដែរហ្នឹង! ។

សូមបញ្ជាក់ថា, លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងព័ត៌មាន បានសំណេរជូនវិទ្យុខាងលើថា , ពាក់ព័ន្ធនឹងការលើកឡើងនេះ ខ្ញុំសូមបញ្ជាក់ថា១. សិទ្ធិ សេរីភាពសារព័ត៌មានត្រូវធានាការពារយ៉ាងពេញលេញ ដោយច្បាប់របបសារព័ត៌មានស្របតាម ច្បាប់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។ ឈរលើមូលដ្ឋាននេះ រាជរដ្ឋាភិបាលកម្ពុជា តែងតែផ្តល់សារសំខាន់ នឹងយកចិត្ត ទុកដាក់ក្នុងការលើកកម្ពស់សិទ្ធិសេរីភាពសារព័ត៌មាន។ ជាក់ស្ដែងពេលបច្ចុប្បន្ននេះអង្គភាពសារព័ត៌មាន និង អ្នកសារព័ត៌មានប្រកបដោយភាពចម្រុះ និងមានទស្សនៈ គ្រប់និន្នាការ មាននការកើនឡើងជាលំដាប់ ព្រមទាំង បាននិងកំពុងបំពេញតួនាទីភារកិច្ច និងអនុវត្តសិទ្ធិ សេរីភាពរបស់ខ្លួន យ៉ាងសកម្មភាពក្នុងក្នុងការ ផ្សព្វផ្សាយ ឬស្ពាយការណ៍ព័ត៌មាន យ៉ាងទូលំទូលាយ ជូនប្រជាពលរដ្ឋ ដោយសេរី គ្មានការគំរាមកំហែង រឹតត្បិត បៀតបៀននោះឡើយ។ បន្ថែមពីនេះ រាជរដ្ឋាភិបាលកម្ពុជា តែផ្តល់តម្លៃយ៉ាងសំខាន់ចំពោះ អ្នកសារព័ត៌មាន ដោយបានចាត់ទុកអ្នកសារព័ត៌មានជា ដៃគូមិនអាចខ្វះបានក្នុងពាំនាំព័ត៌មានពិតពីប្រជាពលរដ្ឋ មកកាន់រាជរដ្ឋាភិបាល និងព័ត៌មានពិតពីរាជរដ្ឋាភិបាល ទៅកាន់ប្រជាពលរដ្ឋវិញតាមរយៈបង្កើតអោយមាននូវ ជំនួបប្រចាំឆ្នាំរវាងសម្ដេចតេជោប្រមុខរាជរដ្ឋាភិបាល ជា មួយអ្នកសារព័ត៌មាន,យន្តការផ្តល់ជំនួយផ្នែកផ្លូវច្បាប់ ដល់អ្នកសារព័ត៌មានទៅតាមអង្គហេតុ និងអង្គច្បាប់,យន្ត ការបង្កើតអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្រុមអ្នក នាំពាក្យតាមក្រសួង ស្ថាប័ន និងអ្នកនាំពាក្យ និងមន្ត្រី ព័ត៌មានតាម រាជធានីខេត្ត ជាដើម។ ល។ ដើម្បីគាំទ្រ ដល់ការបំពេញការងាររបស់អ្នកសារព័ត៌មានដោយសារព័ត៌មានតាម រាជធានីខេត្ត ជាដើម។ ល។ ដើម្បីគាំទ្រ ដល់ការបំពេញការងាររបស់អ្នកសារព័ត៌មានដោយសរី ដោយគ្មានសម្ពាធ ឬរឹតត្បិតនោះឡើយ។ ព្រមជាមួយគ្នា នេះដែរ បរិយាកាស និងលំហរសរីសារព័ត៌មាននៅ កម្ពុជាត្រូវបានធានាយ៉ាងគត់មុត និងនៅតែរក្សាបាននូវ ភាពល្អប្រើសើរ ស្របពេលដែលប្រទេសមួយចំនួនបាន ហាមប្រាមមិនអោយមន្ត្រីសាធារណៈ បុគ្គលិកស្ថាប័នឬ អង្គភាពមួយចំនួន មិនអោយប្រើបណ្តាញផ្សព្វផ្សាយ សង្គមមួយចំនួន ដូចជាTik tok ជាដើម និងមានការបិទ ប្រព័ន្ធផ្សព្វផ្សាយរបស់រុស្ស៊ីជាដើម។ 

២. ការបញ្ចេញមតិឬទស្សនៈរបស់បុគ្គលិកណាម្នាក់ ជា សិទ្ធិសេរីភាពរបស់ពួកគេ ប៉ុន្តែការបញ្ចេញមតិឬទស្សនៈ ណាមួយ ដែលមើលឃើញតែមួយជ្រុង ឬចង់បិទបាំង ទោសកំហុសអោយអ្នកទាំងឡាយណាដែលបាន ប្រព្រឹត្តខុសច្បាប់ ខុសក្រមសីលធម៌វិជ្ជាជីវៈ មិនអាចយក មកធ្វើការវាយតម្លៃអំពីស្ថានភាពសេរីភាពសារព័ត៌មាន នៅកម្ពុជានោះទេ ហើយការវាយតម្លៃ ឬសន្និដ្ឋាន បែបនេះ ជាការសន្និដ្ឋានដែលមានស្ដងដាពីរ ដែលនាំ អោយមានការរើសអើង ការបែងចែក ឬបែកបាក់សាមគ្គី របស់អ្នកសារព័ត៌មាននៅកម្ពុជាទៅវិញទេ។

សូមបញ្ជាក់ថា, លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បានយកចិត្តទុកដាក់ចេញសេចក្តីថ្លែងថា,ចំពោះ ទិវា​សេរីភាព​សារព័ត៌មាន​សកល​លោក​ ២០២៣ ខណៈ ក្នុងឆ្នាំនេះទោះ ជាមាន សមាគម ក្លឹម សម្ព័ន្ធ អង្គការ សារព័ត៌មាន រាប់រយ។ល។ ប៉ុន្តែហាក់ក្តៀនវោហារ អត់ឃើញមានចេញសេចក្តីថ្លែងការណ៍ លើកលែងតែសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា សមាគមតិចបំផុត មិនដល់៥ផង បានធ្វើសេចក្តីថ្លែងការណ៍ បន្ទាប់ពីសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីថ្លែងការណ៍នេះ បញ្ជាក់យ៉ាងទូលំទូលាយពីសិទ្ធិសេរីភាព អ្នកសារព័ត៌មាន ។ 

លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បានទាញចំណាប់អារម្មណ៍ថា, សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០២៣ នេះដែរ សូមទាញការចាប់អារម្មណ៍លើ៤ចំណុច ដូចតទៅ៖

ទី១.​នៅលើពិភពលោក មិនថានៅប្រទេសតូចឬប្រទេសធំនោះទេ គឺគ្មានប្រទេសណាមួយដែលគ្មានតួនាទីរបស់រដ្ឋាភិបាលនៅក្នុងការដឹកនាំរដ្ឋនោះទេ។ នៅប្រទេសណាដែលមានរដ្ឋាភិបាលរឹងមាំ គឺប្រទេសនោះធានាបានស្ថេរភាពនិងការរីកចម្រើនលើគ្រប់វិស័យ។ កិច្ចសហការ គឺជាយន្តការការងារសកល ដែលជួយធ្វើឱ្យរាល់ដំណើរការគ្រប់វិស័យប្រព្រឹត្តិទៅដោយស៊ីសង្វាក់គ្នា បំពេញឱ្យគ្នា និងទទួលបានលទ្ធផល។ អង្គភាពស្ថាប័ននានារដ្ឋាភិបាល គឺជាប្រភពព័ត៌មានគ្រប់ទម្រង់ ទាំងការផ្តល់ព័ត៌មាន ការបកស្រាយ ការបំភ្លឺ ឆ្លើយតប និងការផ្ទៀងផ្ទាត់ជាដើម។ បើអ្នកទាត់ចោលប្រភពដ៏ធំនិងសំខាន់នេះ សំណួរថាតើអ្នកយកមូលដ្ឋានអ្វីសម្រាប់យកមកសរសេរព័ត៌មានមួយដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ? សំខាន់ជាងនេះ គឺអ្នកបានបំផ្លាញចោល «គោលការណ៍តុល្យភាពក្នុងព័ត៌មាន» ផងដែរ។ ក្នុងន័យនេះ គ្មានកិច្ចសហការ គឺប្រែមកថា ធ្វើឱ្យអសកម្មឬធ្វើឱ្យអ្នកខ្សោយ។ កិច្ចសហការរវាងសារព័ត៌មានជាមួយអ្នកនាំពាក្យ របស់អង្គភាពស្ថាប័ននានារបស់រដ្ឋាភិបាល រួមទាំងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីទទួលបានព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ គឺជាកិច្ចការដ៏ត្រឹមត្រូវ។ កិច្ចសហការដើម្បីទទួលបានព័ត៌មាន ក៏មិនមានន័យថា ទៅជាការចំណុះ ឬបាត់ឯករាជ្យភាពនោះទេ។ ផ្ទុយទៅវិញ ការមិនសហការនោះទេ ដែលធ្វើឱ្យការងារមិនពេញលេញ។ ពេលខ្លះទៀត វិទ្យុ កាសែតខ្លះ បានដើរតួនាទីលើសនិងឈានទៅធ្វើការងាររបស់សមត្ថកិច្ច ចៅក្រម ឬបង្កើតខ្លឹមសារញុះញង់ ដែលនាំឱ្យខុសឆ្គង ហើយ ខ្លះគេចវេះការទទួលខុសត្រូវ មិនហ៊ានកែតម្រូវ ដែលទីបំផុតនាំទៅដល់ភាពអាប់ឱនទៅវិញ។

 ទី២.​យើងពិតជាមានការសោកស្តាយចំពោះ អង្គការនិងជនបរទេសខ្លះ ដែលនាំកាសែតឱ្យទាមទារសេរីភាពបែបរំអួយ តាមរបៀបអ្នកទន់ខ្សោយ និងមិនប្រាកដនិយម។ បើអ្នកយល់ថា សេរីភាព ទាល់តែគេផ្តល់ឱ្យ ទាល់តែសុំពីគេ នោះគឺជាការជឿដ៏ឆោតល្ងង់។ សារព័ត៌មានគួរចងចាំថា សេរីភាព មិនអាចកាត់ផ្តាច់ពីការទទួលខុសត្រូវ ហើយ សេរីភាព ក៏មិនអាចបានមកដោយគ្មានការបង់ថ្លៃនោះទេ «Freedom is not Free»។

 ទី៣.​គេមិនគួរបន្តយល់ច្រឡំភាពខុសគ្នារវាង«សេរីភាព» និង«ភាពជ្រុលនិយម»នោះទេ។ សេរីភាពក្នុងវិជ្ជាជីវៈសារព័ត៌មាន គឺជាលំហនៃសិទ្ធិទទួលព័ត៌មាន និងជាលំហនៃការផ្សព្វផ្សាយព័ត៌មាន ដោយគ្មានព្រំដែន។ ក៏ប៉ុន្តែ ការបំពាក់បំប៉នកាសែតឱ្យប្រឆាំងរដ្ឋាភិបាលរបស់ខ្លួនឯង គឺជាជំងឺនៃមនោគមន៍វិជ្ជារបស់ជនបរទេសដែលនាំដល់ភាពជ្រុលនិយមតែប៉ុណ្ណោះ។ ជាមួយគ្នានេះ ភ្នាក់ងារបរទេសខ្លះ ក៏មិនគួរប្រឹងទាញយកឱកាសទិវាសេរីភាពព័ត៌មាន  ធ្វើជាឧបករណ៍សិទ្ធិនយោបាយរបស់ខ្លួននោះទេ ដែលជាហេតុធ្វើឱ្យអ្នកកាសែតរងគ្រោះ។

 ទី៤.​សហគមន៍សារព័ត៌មាននៅប្រទេសកម្ពុជា គឺមានចំនួនក្នុងរង្វង់ពី៣ពាន់ទៅ៤ពាន់នាក់ប៉ុណ្ណោះ។  ផ្នត់គំនិតដ៏អាក្រក់មួយរបស់អង្គការនិងភ្នាក់ងារបរទេសខ្លះ គឺបានប្រឹងបំបែក និងបែងចែកគ្នា ម្ខាងសារព័ត៌មានសេរី ម្ខាងសារព័ត៌មានឯករាជ្យ ឬក៏ហៅថាជាយ៉ាងនេះ ឬក៏ជាយ៉ាងនោះ។ យើងគួររួមគ្នាលុបបំបាត់នូវវប្បធម៌រើសអើង ក្នុងចំណោមសហគមន៍ដ៏តូចមួយនេះ។ អ្នកសារព័ត៌មាន គឺជាអ្នកសារព័ត៌មាន។ តម្លៃរបស់សារព័ត៌មាន គឺការផ្តល់ព័ត៌មានពិត និងចំណេះដឹង ដែលមានប្រយោជន៍បម្រើដល់សាធារណជន។ នេះគឺកិច្ចការចម្បងរបស់យើង។ ផ្ទុយទៅវិញ ការបន្តប្រឹងបែងចែករបៀបនេះ គឺបង្កើតត្រឹមលទ្ធផលនៃការរើសអើង និងភាពជ្រុលនិយម។ សារព័ត៌មានដែលតើតួនាទីជាកញ្ចក់ភ្លឺដល់សង្គម គឺជាប្រការដែលគួរលើកទឹកចិត្តនិងសាទរ។ ប៉ុន្តែការប្រើប្រាស់តួនាទីក្រោមស្លាកសេរីភាព បង្កើតកំហុសដាក់អ្នកដទៃគឺជាទង្វើអសីលធម៌។

 សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា សូមចូលរួមអបអរសាទរនិងកោតសរសើរដល់ សមាគម ក្លិប សម្ព័ន្ធ និងគ្រឹះស្ថានរួមទាំងក្រសួងស្ថាប័ននានា ដែលបានប្រឹងប្រែងជាប្រចាំ បើកវគ្គបណ្តុះបណ្តាល ស្តីពី សារព័ត៌មាន ដើម្បីចែករំលែកបទពិសោធន៍ ចំណេះដឹង ដែលជាសេចក្តីត្រូវការឥតឈប់ឈរក្នុងការអភិវឌ្ឍសមត្ថភាពសារព័ត៌មានជាបន្តបន្ទាប់។ ស.ស.ស.ក ក៏មានសេចក្តីរំពឹងថា ភាគីពាក់ព័ន្ធនឹងបានអង្គុយជុំគ្នា ដើម្បីពិនិត្យនិងពិភាក្សាបន្ថែមទៀតថា តើយើងចង់បានលំហសេរីភាពសារព័ត៌មានទូលំទូលាយបែបណា ហើយតើសារព័ត៌មានគប្បីបង្កើនសមត្ថភាព និងក៏មានតម្រូវការបែបណាបន្ថែមទៀត សម្រាប់ការបំពេញតួនាទីឱ្យកាន់តែមានគុណតម្លៃរួមចំណែកដល់សង្គមជាតិរបស់យើង៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖