ព័ត៌មានទាន់ហេតុការណ៍៖

កីឡាការិនី ស្រួង ភាវី បានឈ្នះមេដាយមាសជាផ្លូវការ ក្នុងការបង្ហាញខ្លួនជាលើកដំបូងឱ្យកម្ពុជា

ចែករំលែក៖

 ភ្នំពេញ ៖ កីឡាការិនី ស្រួង ភាវី បានឈ្នះមេដាយមាសជាផ្លូវការ ក្នុងការបង្ហាញខ្លួនជាលើកដំបូងឱ្យកម្ពុជា សម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើប្រភេទកីឡាប៊ីយ៉ា-ស្នូកឃ័រ វិញ្ញាសាកីឡាប៊ីយ៉ា ការ៉ុម ៣បាំង។

សូមបញ្ជាក់ថា៖ កីឡាការិនី ស្រួង ភាវី នៅលើវិញ្ញាសាកីឡាប៊ីយ៉ា ការ៉ុម ៣បាំង សាងប្រវត្តិឈ្នះជាប់ៗគ្នា ជាមួយដៃគូ ប្រកួត ដោយពិន្ទុលើសលុប ។ 

កីឡាការិនី ស្រួង ភាវី បានសន្យាក្នុងចិត្តរួចហើយថានាង គាត់នឹងព្យាយាម ដើម្បីយកជ័យជំនះជូនប្រទេសជាតិរបស់ខ្លួន។ 

កីឡាការិនី ស្រួង ភាវី បានលើកឡើងថា, ទោះជានាងបច្ចុប្បន្នរស់នៅប្រទេសកូរ៉េ ប៉ុន្តែនាងទុកប្រទេសកូរ៉េដូចជាឪពុក ប្រទេសកម្ពុជាជាម្ដាយ។ ដូច្នេះក្នុងនាមជាកូន ត្រូវធ្វើអ្វីដែលល្អៗ នាំនូវភាពជោគជ័យ ក្នុងក្រុមគ្រួសារជូនឪពុកម្ដាយ។ 

កីឡាការិនី ស្រួង ភាវី មានស្រុកកំណើតខេត្តត្បូងឃ្មុំ ហើយមានស្វាមីនៅប្រទេសកូរ៉េដែលជាជនជាតិកូរ៉េ។ នៅប្រទេសកូរ៉េ កីឡាការិនី ស្រួង ភាវី ប្រជាពលរដ្ឋកូរ៉េ ចាត់ទុកនាងជាអាយដល សូម្បីតែតាក់ស៊ី គោរពស្រឡាញ់នាង មិនព្រមយកប្រាក់ឈ្នួលក្លាយជិះឡើយ។ អ្វីដែលពិសេសជាងនេះ នាងបានសាងប្រវត្តិឈ្នះ នៅប្រទេសកូរ៉េ និងនៅអឺរ៉ុប រហូតដល់ប្រជាពលរដ្ឋកូរ៉េ អ្នកធ្វើការ ថ្នាក់ដឹកនាំ អ្នករកស៊ី គាំទ្រនាងគ្រប់ពេលវេលា ។ នាងបានជួយពលករខ្មែរច្រើននៅប្រទេសកូរ៉េ ធ្វើឱ្យថៅកែតាមបណ្ដាក្រុមហ៊ុន រោងចក្រ សហគ្រាស ។ល។ ដឹងថាជាពលករមកពីប្រទេសកម្ពុជា គឺថៅកែកូរ៉េ ស្រឡាញ់ពលរដ្ឋកម្ពុជា ខណៈ កីឡាការិនី ស្រួង ភាវី ក្លាយជាអាយដលរបស់ម្ចាស់ក្រុមហ៊ុន សហគ្រាសទាំងនោះ ។

ជាមោទនភាពរបស់កម្ពុជា និងកីឡារស់ក្នុងសន្តិភាព ក្រោមការដឹកនាំដោយសម្ដេចតេជោបហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឱ្យកម្ពុជាមានសន្តិភាព មានការអភិវឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យ រហូតដល់ស៊ីហ្គេម 2023 កម្ពុជាឈរលំដាប់លេខរៀងទី 1 ដែលទទួលបានមេដៃច្រើនជាងគេបំផុតនៅតំបន់អាស៊ីអាគ្នេយ៍៕ 

ដោយ ៖ សុខ ខេមរា


ចែករំលែក៖