ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជា​ នៅតែបន្ដឈរលេខរៀងទី១ ទទួលមេដាយច្រើនជាងគេ ៩១គ្រឿង ក្នុង​ព្រឹត្តិការណ៍​ស៉ីហ្គេម​ គិតត្រឹម​ម៉ោង​ ៧យប់នេះ​! ​

ចែករំលែក៖

ភ្នំពេញ៖ យោងតាមលទ្ធផលផ្លូវការរបស់ SeaGames 2023 បានបង្ហាញពីតារាងបច្ចុប្បន្នភាពមេដាយនៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២​ គិតត្រឹមម៉ោង ០៧​និង​០០នាទីយប់ ថ្ងៃទី០៨ ឧសភា ឆ្នាំ២០២៣នេះ កម្ពុជាយើងនៅតែបន្ដឈរលេខរៀងទី១ រហូតដល់ ៩១គ្រឿង ក្នុងនោះមេដាយមាស ៣៤គ្រឿង, មេដាយប្រាក់ចំនួន ២៨គ្រឿង និងមេដាយសំរិទ្ធចំនួន​ ២៩គ្រឿង។

សូមអានព័តមានលម្អិត​បញ្ជាក់ពីមេដាយរបស់ប្រទេសណាមាមច្រើនជាងគេ​ ដូចខាងក្រោម​នេះ៖ 

-កម្ពុជា មេដាយមាស​ ៣៤គ្រឿង ប្រាក់ ២៨គ្រឿង សំរិទ្ធ ២៩គ្រឿង​ សរុប​ ៩១គ្រឿង

-ហ្វីលីពីន មេដាយមាស ១៦គ្រឿង ប្រាក់ ២៣គ្រឿង សំរិទ្ធ ២៤គ្រឿង សរុប​ ៦៣គ្រឿង​

-ឥណ្ឌូនេសុី មេដាយមាស ១៦គ្រឿង ប្រាក់ ១៤គ្រឿង សំរិទ្ធ ៣៤គ្រឿង​ សរុប​ ៦៤គ្រឿង​

-ថៃ មេដាយមាស ២១គ្រឿង ប្រាក់ ១៧គ្រឿង សំរិទ្ធ ២៧គ្រឿង​ សរុប​ ៦៥គ្រឿង

-ឡាវ មេដាយមាស ៤គ្រឿង មេដាយប្រាក់​ ៦គ្រឿង​ សំរិទ្ធ ២៥គ្រឿង​ សរុប​ ៣៥គ្រឿង

-វៀតណាម​ មេដាយមាស​ ១៨គ្រឿង មេដាយប្រាក់ ២១គ្រឿង សំរិទ្ធ ២៨គ្រឿង​ សរុប​ ៦៧គ្រឿង

-មីយ៉ាន់ម៉ា មេដាយមាស​ ៨គ្រឿង​ មេដាយប្រាក់ ៧គ្រឿង សំរិទ្ធ ២៣គ្រឿង​ សរុប​ ៣៨គ្រឿង

-ម៉ាឡេសុី មេដាយមាស​ ៨គ្រឿង​ មេដាយប្រាក់​ ១១គ្រឿង សំរិទ្ធ ២០គ្រឿង​ សរុប​ ៣៩គ្រឿង

-សឹង្ហបូរី មេដាយមាស​ ១១គ្រឿង​ មេដាយប្រាក់​ ៦គ្រឿង​ មេដាយសំរិទ្ធ ១៣គ្រឿង​ សរុប​ ៣០គ្រឿង

-ប្រុយណេ មេដាយមាស​ ០,​ មេដាយប្រាក់​ ០១, មេដាយសំរិទ្ធ ០២គ្រឿង​ សរុប​ ០៣គ្រឿង

-ទីម័រ មេដាយមាស​ ០,​ មេដាយប្រាក់​ ០,​ មេដាយសំរិទ្ធ ០២គ្រឿង​ សរុប​ ០២គ្រឿង៕

ដោយ៖ សហការី


ចែករំលែក៖