ព័ត៌មានទាន់ហេតុការណ៍៖

គិតត្រឹម​ព្រឹកថ្ងៃទី០៩​ ឧសភា​នេះ! កម្ពុជា​ នៅតែបន្ដឈរលេខរៀងទី១ ទទួលមេដាយច្រើនជាងគេ ១០១គ្រឿង ក្នុង​ព្រឹត្តិការណ៍​ស៉ីហ្គេម​

ចែករំលែក៖

ភ្នំពេញ៖ យោងតាមលទ្ធផលផ្លូវការរបស់ SeaGames 2023 បានបង្ហាញពីតារាងបច្ចុប្បន្នភាពមេដាយនៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២​ គិតត្រឹមម៉ោង ១១​និង​ ៣៩នាទីព្រឹក​ ថ្ងៃទី០៩​ ឧសភា ឆ្នាំ២០២៣នេះ កម្ពុជាយើងនៅតែបន្ដឈរលេខរៀងទី១ រហូតដល់ ១០១គ្រឿង ក្នុងនោះមេដាយមាស ៣៧គ្រឿង, មេដាយប្រាក់ចំនួន ៣១គ្រឿង និងមេដាយសំរិទ្ធចំនួន​ ៣៣គ្រឿង។

សូមអានព័តមានលម្អិត​បញ្ជាក់ពីមេដាយរបស់ប្រទេសណាមាមច្រើនជាងគេ​ ដូចខាងក្រោម​នេះ៖ 

-កម្ពុជា មេដាយមាស​ ៣៧គ្រឿង ប្រាក់ ៣១គ្រឿង សំរិទ្ធ ៣៣គ្រឿង​ សរុប​ ១០១គ្រឿង

-ហ្វីលីពីន មេដាយមាស ១៩គ្រឿង ប្រាក់ ៣០គ្រឿង សំរិទ្ធ ៣៤គ្រឿង សរុប​ ៨៣គ្រឿង​

-ឥណ្ឌូនេសុី មេដាយមាស ២២គ្រឿង ប្រាក់ ១៩គ្រឿង សំរិទ្ធ ៤៣គ្រឿង​ សរុប​ ៨៤គ្រឿង​

-ថៃ មេដាយមាស ២៨គ្រឿង ប្រាក់ ២៣គ្រឿង សំរិទ្ធ ៣៤គ្រឿង​ សរុប​ ៨៥គ្រឿង

-ឡាវ មេដាយមាស ៤គ្រឿង មេដាយប្រាក់​ ៧គ្រឿង​ សំរិទ្ធ ២៨គ្រឿង​ សរុប​ ៣៥គ្រឿង

-វៀតណាម​ មេដាយមាស​ ២៩គ្រឿង មេដាយប្រាក់ ២៩គ្រឿង សំរិទ្ធ ៣៩គ្រឿង​ សរុប​ ៩៧គ្រឿង

-មីយ៉ាន់ម៉ា មេដាយមាស​ ៨គ្រឿង​ មេដាយប្រាក់ ៧គ្រឿង សំរិទ្ធ ២៥គ្រឿង​ សរុប​ ៤០គ្រឿង

-ម៉ាឡេសុី មេដាយមាស​ ១០គ្រឿង​ មេដាយប្រាក់​ ១៣គ្រឿង សំរិទ្ធ ២៦គ្រឿង​ សរុប​ ៤៩គ្រឿង

-សឹង្ហបូរី មេដាយមាស​ ១៦គ្រឿង​ មេដាយប្រាក់​ ១១គ្រឿង​ មេដាយសំរិទ្ធ ១៤គ្រឿង​ សរុប​ ៤១គ្រឿង

-ប្រុយណេ មេដាយមាស​ ០,​ មេដាយប្រាក់​ ០១, មេដាយសំរិទ្ធ ០២គ្រឿង​ សរុប​ ០៣គ្រឿង

-ទីម័រ មេដាយមាស​ ០,​ មេដាយប្រាក់​ ០,​ មេដាយសំរិទ្ធ ០២គ្រឿង​ សរុប​ ០២គ្រឿង៕

ដោយ៖ សហការី


ចែករំលែក៖