ទោះបីជាប្រទេសថៃមានការបំពុលបរិយាកាសយ៉ាងធ្ងន់ធ្ងរក៏ដោយ ក៏អ្នកនយោបាយដែលទាក់ទងនឹងអាកាសធាតុកំពុងតស៊ូដើម្បីទទួលបានការគាំទ្រនៅក្នុងប្រទេស។
ដោយដើរតាមដងផ្លូវដែលមានធូលី និងក្តៅនៃរដ្ឋធានីបាងកក បេក្ខជនមកពីចលនាបៃតងបានតស៊ូដើម្បីប្រមូលផ្តុំការគាំទ្រមុនការបោះឆ្នោតរបស់ប្រទេសថៃ ចំពេលមានការបំពុលបរិយាកាសកើនឡើងជាកំណត់ត្រា ទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅអាស៊ីអាគ្នេយ៍។
ក្នុងរយៈពេលបីខែកន្លងមកនេះ ភាគច្រើននៃប្រទេសថៃបានប្រឈមមុខនឹងការបំពុលបរិយាកាសយ៉ាងធ្ងន់ធ្ងរ។ កត្តាដូចជាផ្សែងអ័ព្ទ ភ្លើងឆេះព្រៃ និងសកម្មភាពកសិកម្ម បានបង្កើតចរន្តខ្យល់ពុល ដែលគ្របដណ្តប់ទីក្រុងឈៀងម៉ៃ និងរដ្ឋធានីបាងកក។
កាសែតបាងកកប៉ុស្តិ៍បានដកស្រង់សម្តីរបស់ក្រសួងសុខភាពសាធារណៈដែលបាននិយាយថាមនុស្សជាង 1.4 លាននាក់បានធ្លាក់ខ្លួនឈឺនៅក្នុងប្រទេសថៃចាប់តាំងពីដើមឆ្នាំនេះដោយសារតែការបំពុលបរិយាកាស។ រដ្ឋាភិបាលទីក្រុងបាងកកបានបង្កើត “បន្ទប់ត្រួតពិនិត្យការបំពុល” ដែលមានអេក្រង់បង្ហាញគំរូអាកាសធាតុ និងកម្រិតបំពុលនៅឆ្នាំ 2022។
ទោះបីជាមានរលកកម្តៅ និងទឹកជំនន់ធ្ងន់ធ្ងរដែលបណ្តាលមកពីការកើនឡើងកម្រិតទឹកសមុទ្រក៏ដោយ ក៏ចលនាពណ៌បៃតង និងការប្រែប្រួលអាកាសធាតុបានបរាជ័យក្នុងការទាក់ទាញអ្នកបោះឆ្នោតថៃដែរ។
ស្ថាបនិក និងជាមេដឹកនាំគណបក្សបៃតង លោក Phongsa Choonaem បានប្រាប់ AFP ខណៈពេលកំពុងធ្វើយុទ្ធនាការមុនការបោះឆ្នោតនៅថ្ងៃអាទិត្យថា “ប្រជាជនដឹងអំពីស្ថានភាពនេះ ប៉ុន្តែកុំរំពឹងថាអ្នកនយោបាយអាចដោះស្រាយបញ្ហានេះបានឡើយ” ។
នៅពេលចែកស្លឹកឈើជំនួសឱ្យខិត្តប័ណ្ណដល់អ្នកដំណើរឆ្លងកាត់ លោកបាននិយាយថា ការយល់ដឹងជាសាធារណៈ និងការយល់ដឹងអំពីបញ្ហាបរិស្ថានកំពុងមានភាពប្រសើរឡើងជាលំដាប់៕ ដោយ៖ ធីរីណា
រូបថត ៖ zingnews