ភ្នំពេញ៖ យោងតាមលទ្ធផលផ្លូវការរបស់ SeaGames 2023 បានបង្ហាញពីតារាងបច្ចុប្បន្នភាពមេដាយនៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ គិតត្រឹមម៉ោង ១២ថ្ងៃត្រង់ថ្ងៃទី១៤ ឧសភា ឆ្នាំ២០២៣នេះ កម្ពុជាយើង បានឈរនៅលេខរៀងទី៣ ខណៈប្រទេសវៀតណាមឈរលេខរៀងទី១ និងប្រទេសថៃឈរលេខរៀងទី២ ដែលទទួលបានមេដាយមាសច្រេីនជាងគេ។
សូមអានព័ត៌មានលម្អិតបញ្ជាក់ពីមេដាយរបស់ប្រទេសណាមានច្រើនជាងគេ ដូចខាងក្រោមនេះ៖
-កម្ពុជា មេដាយមាស ៥៩គ្រឿង ប្រាក់ ៥៣គ្រឿង សំរិទ្ធ ៨៣គ្រឿង សរុប ១៩៥គ្រឿង
-វៀតណាម មេដាយមាស ៨៧គ្រឿង មេដាយប្រាក់ ៧៩គ្រឿង សំរិទ្ធ ៨៧គ្រឿង សរុប ២៥៣គ្រឿង
-ថៃ មេដាយមាស ៧៨គ្រឿង ប្រាក់ ៥៣គ្រឿង សំរិទ្ធ ៨០គ្រឿង សរុប ២១១គ្រឿង
-ឥណ្ឌូនេសុី មេដាយមាស ៥៨គ្រឿង ប្រាក់ ៥៣គ្រឿង សំរិទ្ធ ៧៣គ្រឿង សរុប ១៨៤គ្រឿង
-សឹង្ហបូរី មេដាយមាស ៤១គ្រឿង មេដាយប្រាក់ ៣៣គ្រឿង មេដាយសំរិទ្ធ ៤៤គ្រឿង សរុប ១១៨គ្រឿង
-ហ្វីលីពីន មេដាយមាស ៣៧គ្រឿង ប្រាក់ ៦៥គ្រឿង សំរិទ្ធ ៧៧គ្រឿង សរុប ១៧៩គ្រឿង
-ម៉ាឡេសុី មេដាយមាស ២៨គ្រឿង មេដាយប្រាក់៣៧គ្រឿង សំរិទ្ធ ៧៤គ្រឿង សរុប ១៣៩គ្រឿង
-មីយ៉ាន់ម៉ា មេដាយមាស ១៧គ្រឿង មេដាយប្រាក់ ១៦គ្រឿង សំរិទ្ធ ៤៨គ្រឿង សរុប ៨១គ្រឿង
-ឡាវ មេដាយមាស ៦គ្រឿង មេដាយប្រាក់ ១៧គ្រឿង សំរិទ្ធ ៤៨គ្រឿង សរុប ៧១គ្រឿង
-ប្រុយណេ មេដាយមាស ២គ្រឿង, មេដាយប្រាក់ ១គ្រឿង មេដាយសំរិទ្ធ ៦គ្រឿង សរុប ៩គ្រឿង
-ទីម័រ មេដាយមាស ០, មេដាយប្រាក់ ០, មេដាយសំរិទ្ធ ០៤គ្រឿង សរុប ០៤គ្រឿង។
សូមជម្រាបជូនថា សម្ដេចតេជោ ហ៊ុន សែន ក៏បានចូលរួមអបអរសាទរកីឡាករ និងកីឡាការិនី ជាច្រើននាក់ទៀតដែលបន្តយកឈ្នះមេដាយមាសជូនជាតិមាតុភូមិកម្ពុជាផងដែរ៕
ដោយ៖ សហការី