ព័ត៌មានទាន់ហេតុការណ៍៖

កីឡាការិនី ស្រួង ភាវី ៖ សូមលើក​​ផ្គុំ​ប្រណម្យនូវ​ម្រាមដៃ​ដប់​ គោរព​អរគុណ​​​ ចំពោះ​អំណរសាទរ​ ក៏​ដូច​ជា​ការ​ជូនពរ​ ពី​សំណាក់​ពុក​ម៉ែ​បងប្អូន​ ដែល​បាន​ផ្ដល់​មក​ឱ្យ​រូប​នាង​ខ្ញុំ​

ចែករំលែក៖

ភ្នំពេញ ៖ សូមលើក​​ផ្គុំ​ប្រណម្យនូវ​ម្រាមដៃ​ដប់​ គោរព​អរគុណ​​​ ចំពោះ​អំណរសាទរ​ ក៏​ដូច​ជា​ការ​ជូនពរ​ ពី​សំណាក់​ពុក​ម៉ែ​បងប្អូន​ ដែល​បាន​ផ្ដល់​មក​ឱ្យ​រូប​នាង​ខ្ញុំ​💗🇰🇭🙏។ នេះជាការបង្ហោះ របស់កីឡាការិនី ស្រួង ភាវី នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ខណៈដែលគាត់បានទៅថ្វាយបង្គំព្រះនៅវត្តភ្នំ។ 

អ្នកស្រី បានសរសេរទៀតថា, ព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សម្ដែងអំពីការស្វែងរកដ៏ល្អគឺ ការស្វែងរកចំណេះដឹង ស្វែងរកកល្យាណមិត្ត កល្យាណធម៌ ស្វែងរកបុណ្យ និង ការស្វែងរកសេចក្ដីស្ងប់ដោយអាស្រ័យមេត្តាគឺ អហិង្សាធម៌។🙇🙇🙇

វត្តភ្នំ🙏🙏🙏។ 

កីឡាការិនី ស្រួង ភាវី ធ្លាប់និយាយថា, រាល់​​ថវិកាដែល​ខ្ញុំ​ប្រកួត​បាន​ជ័យជម្នះ​បាន​ទាំង​ប៉ុន្មាន​ក្នុងការ

ប្រកួត​ឈ្នះ​ ឬ​ចាញ់​ ទោះ​តិច​ក្ដី​ច្រើន​ក្ដី​ គឺ​ខ្ញុំ​ប្រមូល​ដាក់​ទៅ​ក្នុង​មូលនិធិ​សប្បុរសធម៌​ទាំង​អស់​។ ហើយ​តាម​ពិត​ទៅ​ ខ្ញុំ​មិន​មែន​ជា​មាន​ទ្រព្យ​ធន​ច្រើន​អី​ទេ​ តែ​ខ្ញុំ​ធ្វើ​នេះ​គឺ​ព្រោះ​ចង់​បង្ហាញ​ឱ្យ​ឃើញ​ថា​ រាល់​សកម្មភាព​ពី​មុន​ និង​ឥឡូវ​ ហើយ​ទៅ​អនាគត​គឺ​នៅ​ដដែល​ ក្នុង​ការ​ជួយ​ដល់​ប្អូនៗ​នៅ​ក្នុង​ប្រទេស​ខ្មែរ​ដែល​ត្រូវ​ការ​ជំនួយ​ជា​ចាំបាច់​ក្នុង​ការ​ស្វែង​រក​ការ​រៀន​សូត្រ​ក្រេប​យក​ចំណេះ​ដឹង​ទៅ​អនាគត​💞

ខ្ញុំ​ផ្ទាល់​ទាំង​បេះដូង​និង​​អាយុ​ជីវិត​គឺ​ខ្ញុំ​លះបង់​ដេីម្បី​កម្ពុជា​

អរគុណពុកម៉ែបងប្អូនណាស់🙏🙏🙏។ 

កីឡាការិនី ស្រួង ភាវី បានទទួលជ័យជំនះយកមេដាយមាសមួយគ្រឿង និងមេដាយសំរិទ្ធមួយគ្រឿងជនជាតិ ។ 

ដោយឡែក កីឡាការិនី​ បូ សំណាង​  រត់ចំងាយ ៥០០០ម៉ែត្រ រហូតដល់គោលដៅ ទោះភ្លៀង ផ្គរ ខ្យល់កន្ត្រាក់ យ៉ាងណាក៏ដោយ ! ត្រូវបានទូរទស្សន៍ CNN ផ្សព្វផ្សាយល្បឺលាញពេញពិភពលោក ។ នេះបើយោងតាម លោក ខៀវ កាញារឹទ្ឋ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហោះលើផេកផ្លូវការ នៅថ្ងៃនេះ ៕ 

ដោយ ៖ សិលា


ចែករំលែក៖