ព័ត៌មានទាន់ហេតុការណ៍៖

តួកគីចាប់ផ្តើមបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី និងសមាជិកសភា

ចែករំលែក៖

នៅថ្ងៃទី១៤ ខែឧសភា ពលរដ្ឋតួកគីនាំគ្នាទៅបោះឆ្នោតជ្រើសរើស ប្រមុខដឹកនាំថ្មីនិងសមាជិកសភាដ៏សំខាន់ ។ ការបោះឆ្នោតនេះត្រូវបានគេព្យាករថាជាការប្រកួតប្រជែងយ៉ាងស្វិតស្វាញ និងជាឧបសគ្គយ៉ាងធំធេងដល់ប្រធានាធិបតី Recep Tayyip Erdogan ដែលបានកាន់តំណែង ២ទសវត្សរ៍កន្លងមក។

ការិយាល័យបោះឆ្នោតនៅទូទាំងប្រទេសតួកគី បានបើកទ្វារនៅម៉ោង ៨ព្រឹក ហើយនឹងត្រូវបិទ នៅម៉ោង៥ល្ងាចថ្ងៃដដែល (ម៉ោងក្នុងតំបន់)។

ចំណែកឯ បណ្ដា សារព័ត៌មានទាំងអស់ត្រូវបានហាមឃាត់ក្នុងការចេញផ្សាយលទ្ធផលបោះឆ្នោតក្រៅផ្លូវការ រហូតទាល់តែការហាមប្រាមនេះបិទបញ្ចប់នៅម៉ោង ៩យប់ ថ្ងៃអាទិត្យ ដូច្នេះគេត្រូវរង់ចាំរហូតដល់មានការប្រកាសលទ្ធផលជាផ្លូវការ។
នៅក្នុងការបោះឆ្នោតប្រធានាធិបតី ដែលធ្វើឡើងក្នុងពេលដំណាលគ្នាជាមួយការបោះឆ្នោតសភាតួកគី មានគូប្រជែង២ ដែលគេកំពុងផ្ដោតនោះគឺ លោកប្រធានាធិបតីបច្ចុប្បន្ន តាយយ៉ីប អឺដូហ្កាន់ និងបេក្ខជនមកពីគណបក្សប្រឆាំង លោក ខេម៉ាល់ ខីលីគដារ៉ូគ្លូ (Kemal Kilicdaroglu)៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ congly.vn


ចែករំលែក៖