ព័ត៌មានទាន់ហេតុការណ៍៖

សូមអបអរសាទរ កីឡាករ កីឡាការិនី កម្ពុជា បានទទួល មេដាយមាស មេដាយប្រាក់ មេដាយសំរឹទ្ធ នៅថ្ងៃនេះ !

ចែករំលែក៖

ភ្នំពេញ ៖ អបអរសាទរកីឡាករចំបាប់កម្ពុជា ស៊ូ បាលី ដែលបានឈ្នះមេដាយមាស លើវិញ្ញាសា បុរស ទម្ងន់ ១៣០គីឡូក្រាម នៅមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិជ្រោយចង្វារ, ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ។

-អបអរសាទរក្រុមកីឡាករអុំទូកកម្ពុជា ដែលបានឈ្នះមេដាយមាស លើវិញ្ញាសា អុំទូកបុរស ៥នាក់ អាយុក្រោម ២៤ឆ្នាំ ក្នុងចម្ងាយ ៥០០ម៉ែត្រ នៅខេត្តកំពត, ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ។

-អបអរសាទរកីឡាការិនីយូដូកម្ពុជា យ៉ាសឺម៉ាស្សឹ ហារឺកា (Yasumatsu Haruka) ដែលបានឈ្នះមេដាយមាស លើវិញ្ញាសា ប្រយុទ្ធឯកត្តជននារី ទម្ងន់ ៧០គីឡូក្រាម មជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិជ្រោយចង្វារ, នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ។ 

-អបអរសាទរ កីឡាករប្រដាល់សកលកម្ពុជា រាចាប៉ូវ អាប់ឌុលឡា (Rajapov Abdula) ដែលបានឈ្នះមេដាយមាស លើប្រភេទទម្ងន់ ៩២គីឡូក្រាម នៅពហុកីឡដ្ឋានជាតិមរតកតេជោ, ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ។

-អបអរសាទរកីឡាការិនីតេក្វាន់ដូកម្ពុជា ស៊ន សៀវម៉ី ដែលបានឈ្នះមេដាយមាស លើវិញ្ញាសា ប្រយុទ្ធ ទម្ងន់លើ ៧៣គីឡូក្រាម នៅមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិជ្រោយចង្វារ, ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ។

-អបអរសាទរ កីឡាការិនីអាតនីសកម្ពុជា សួន ហ៊ាងសិលា ដែលបានឈ្នះមេដាយប្រាក់ លើវិញ្ញាសា ប្រយុទ្ធទម្ងន់ ៥៥គីឡូក្រាម នៅមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិជ្រោយចង្វារ, នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ។ 

-អបអរសាទរកីឡាករជម្រើសជាតិចំបាប់កម្ពុជា យុន ប៊ុនណា ដែលបានឈ្នះមេដាយប្រាក់ លើវិញ្ញាសា ប្រភេទទម្ងន់៦០គីឡូក្រាម នៅមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិជ្រោយចង្វារ, ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ។

-អបអរសាទរកីឡាករ ហាស់ សុខហ៊ និងកីឡាការិនី ម៉ូ ស្រីពៅ ដែលបានឈ្នះមេដាយប្រាក់ ប្រភេទកីឡាកាយសម្ព័ន្ធ អាអេរ៉ូបិក លើវិញ្ញាសា គូចម្រុះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក, ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ។

-អបអរសាទរ ក្រុមកីឡាការិនីកាយសម្ព័ន្ធកម្ពុជា ដែលបានឈ្នះមេដាយសំរឹទ្ធ លើវិញ្ញាសា សម្តែង AEROBIC Group នៅពហុកីឡដ្ឋានជាតិអូឡាំពិក, ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ។

-អបអរសាទរ កីឡាការិនីលើកទម្ងន់កម្ពុជា ទ្រី សុភ័ក្រ្តរាជ ដែលបានឈ្នះមេដាយសំរឹទ្ធ លើវិញ្ញាសា នារី ៥៥គីឡូក្រាម នៅពហុកីឡដ្ឋានជាតិអូឡាំពិក, ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ។

-អបអរសាទរ កីឡាករស្នូកឃ័រកម្ពុជា ម៉ែន សុផានិត ដែលបានឈ្នះមេដាយសំរឹទ្ធ លើវិញ្ញាសា ឯកត្តជន បុរស នៅផ្សារទំនើបAEON២, ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ។

-អបអរសាទរ ក្រុមអត្តពលិកប្រណាំងទូកកម្ពុជា ដែលបានឈ្នះមេដាយសំរិទ្ធ លើវិញ្ញាសាចម្រុះបុរសនារី អាយុក្រោម២៤ឆ្នាំ ចម្ងាយ៥០០ម៉ែត្រ នៅខេត្តកំពត, ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ។

-អបអរសាទរកីឡាករយូដូកម្ពុជា ភូ ឃីផុក ដែលបានឈ្នះមេដាយសំរឹទ្ធ លើវិញ្ញាសា ប្រយុទ្ធឯកត្តជនបុរស ទម្ងន់ក្រោម ៦០គីឡូក្រាម នៅមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិជ្រោយចង្វារ, ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ។

-អបអរសាទរកីឡាការិនីយូដូកម្ពុជា ឆេង ដាលីន ដែលបានឈ្នះមេដាយសំរឹទ្ធ លើវិញ្ញាសា ប្រយុទ្ធឯកត្តជននារី ទម្ងន់ក្រោម ៥៧គីឡូក្រាម នៅមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិជ្រោយចង្វារ, ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ។

-អបអរសាទរ កីឡាករ ហេង ចំណាន និង ជូ យូគឿន ដែលបានឈ្នះមេដាយសំរឹទ្ធ លើប្រភេទកីឡាអុកចិន (Xiangqi) លើវិញ្ញាសា Rapid team បុរស 

នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ, ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ។

-អបអរសាទរ កីឡាករយូដូកម្ពុជា Guchkov Volodymyr ដែលបានឈ្នះមេដាយសំរឹទ្ធ លើវិញ្ញាសា ប្រយុទ្ធឯកត្តជនបុរស ទម្ងន់ក្រោម ៦៦គីឡូក្រាម

នៅមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិជ្រោយចង្វារ, ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ៕

ដោយ : សិលា


ចែករំលែក៖