ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តប៉ះគ្នាជ្រុលទៅបុកម៉ូតូ បណ្តាលឱ្យបុរសម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តប៉ះរថយន្តជ្រុលទៅបុកម៉ូតូ បណ្តាលអោយបុរសម្នាក់រងរបួសធ្ងន់ នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១៥និង២០នាទី នៅលេីផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ១០២-១០៣ ត្រង់ចំណុចភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

តាមការបញ្ជាក់ពីសមត្ថកិច្ច បានអោយដឹងថា មុនពេលកើតហេតុ មានរថយន្ត០១គ្រឿង ម៉ាកHINO ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3E-8678 សណ្តោងរ៉ឺម៉ក ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 4A-4296 (រថយន្តដឹកប្រេងក្រុមហ៊ុនសូគីម៉ិច) អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (ចុះរត់គេច) បើកបរពីទិសខាងកើតទៅទិសខាងលិច ដល់ចំណុចខាងលើ បានប៉ះរថយន្ត០១គ្រឿង ម៉ាក SHACMAN ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3E-7164 សណ្តោងរ៉ឺម៉ក ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 4A-3084 (រថយន្តដឹកប្រេងក្រុមហ៊ុនតេលា) បើកបរដោយឈ្មោះ ខិត ផូរិទ្ធ ភេទប្រុស អាយុ៤៤ឆ្នាំ នៅភូមិដូនពែង សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ រួចជ្រុលទៅបុកម៉ូតូចំនួន០២គ្រឿង ដូចខាងក្រោម៖

-ម៉ូតូទី១ ម៉ាកស៊ុយសូគីលេត ពណ៌ស ពាក់ស្លាកលេខព្រះសីហនុ 1F-2785 បើកបរដោយឈ្មោះ LI LIANGFEI ភេទប្រុស សញ្ជាតិចិន អាយុ៣៥ឆ្នាំ រាជធានីភ្នំពេញ កាន់លិខិតឆ្លងដែនលេខE44351810 (រងរបួសធ្ងន់)។

-ម៉ូតូទី២ ម៉ាកហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ 1L-9178 បើកបរដោយឈ្មោះ ហន ចាន់ណាក់ ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិសន្លង់ ឃុំត្រពាំងចាន់ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង និងអ្នករួមដំណើរឈ្មោះ យ៉ែម សម្បត្តិ ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិអញ្ចាញរូង ឃុំអញ្ចាញរូង ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង (មិនបណ្តាលអោយរងរបួសទេ) ក្នុងដំណើរបញ្រ្ចាសទិស បណ្តាលឲ្យគ្រោះថ្នាក់មនុស្ស និងសម្ភារ ។ 

របួសធ្ងន់ចំនួន០១នាក់ ភេទប្រុស (ឈ្មោះ LI LIANGFEI) ត្រូវបានរថយន្តសង្គ្រោះបញ្ជាការដ្ឋានការពារកោះឆ្នេរ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ។ 

ខូចខាតរថយន្ត០២គ្រឿង ស្រាល និងម៉ូតូ០២គ្រឿងធ្ងន់ ចំពោះវត្ថុតាងរថយន្ត និងម៉ូតូយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីរង់ចាំការដោះស្រាយ ៕

ដោយ៖ សហការី


ចែករំលែក៖