ព័ត៌មានទាន់ហេតុការណ៍៖

ផ្អាកផ្គត់ផ្គង់ទឹកស្អាតបណ្តោះអាសន្ននៅលើផ្លូវជាតិលេខ១ សង្កាត់ព្រែកឯង និងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ

ចែករំលែក៖

ភ្នំពេញ​៖​ រដ្ឋាករ​ទឹក​ស្វ័យ​ត​ក្រុងភ្នំពេញ​ នៅរសៀល​ថ្ងៃ​ចន្ទ​ទី​១៥​ ខែឧសភា​ ឆ្នាំ​២០២៣នេះ​ បានចេញសេចក្តីជូនដំណឹងស្តីពីការផ្អាកផ្គត់ផ្គង់ទឹកស្អាតបណ្តោះអាសន្ននៅលើផ្លូវជាតិលេខ១ សង្កាត់ព្រែកឯង និងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ 

រដ្ឋាករ​ទឹក​ស្វ័យ​ត​ក្រុងភ្នំពេញ​ បានបញ្ជាក់បន្ថែមថា​ ចំពោះ​ការផ្អាកផ្គត់ផ្គង់ទឹកស្អាតបណ្តោះអាសន្ននៅលើផ្លូវជាតិលេខ១ សង្កាត់ព្រែកឯង និងសង្កាត់ក្បាលកោះ​ នោះ មូលហេតុ៖ ធ្លាយបំពង់ចែកចាយទឹកស្អាតទំហំ ៣១៥មម។

ជាក់ស្ដែង​ទីតាំង៖ នៅលើកំណាត់ផ្លូវជាតិលេខ១​ មានដូចខាងក្រោម​៖

– ផ្ទៃសេវាផ្អាកផ្គត់ផ្គង់ទឹកបណ្តោះអាសន្ន៖ លើផ្លូវជាតិលេខ១ ចន្លោះផ្លូវលេខ៦១VS ដល់ផ្លូវលេខ២១KK សង្កាត់ព្រែកឯង និងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ 

– រយៈពេល៖ នៅថ្ងៃចន្ទ ទី១៥ ខែឧសភា ឆ្នាំ២០២៣ ចាប់ពីម៉ោង ១៤:២០នាទីរសៀល រហូតដល់បញ្ចប់ការជួសជុល​ ។ ដូច្នេះ​សូមអតិថិជនករុណាមេត្តាអធ្យាស្រ័យដោយក្តីអនុគ្រោះសូមអគុណ៕

ដោយ​៖សហការី​


ចែករំលែក៖