ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះបន្ទាប់ពីចុះពិនិត្យទីតាំងដែលមានការកកស្ទះប្រព័ន្ធលូ បណ្ដាលអោយមានការដក់ទឹកលើផ្លូវ ស្ថិតនៅភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។
ក្នុងនោះដែរក៏មានមន្ត្រីសាលាសង្កាត់អូរបែកក្អមនិងក្រុមការងាររដ្ឋបាលខណ្ឌ បានសហការជាមួយអង្គភាពបូមលូ នៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានដាក់រថយន្តធ្វើការបូម ស្តារអណ្តូងលូ ដែលកកស្ទះជូនបងប្អូនប្រជាពលរដ្ឋតំបន់នេះ។ ក្នុងនាមអាជ្ញាធរសង្កាត់ និងអាជ្ញាធរខណ្ឌក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវទុកដាក់សំរាមអោយបានត្រឹមត្រូវកុំបោះចោលពាសវាលពាលកាលនាំអោយហើរចូលក្នុងអណ្តូងលូធ្វើអោយកកស្ទះប្រព័ន្ធលូទឹកហូរមិនទាន់បណ្តាលឱ្យដក់ទឹកអាចបង្កការជន់លិចផ្លូវនិងផ្ទះបងប្អូនជាដើម។មួយវិញទៀតវាធ្វើអោយប៉ះពាល់ដល់បរិស្ថាននិងសុខភាពបងប្អូនយើងថែមទៀតផង កន្លងមកអាជ្ញាធរសង្កាត់ក៏ដូចជាអាជ្ញាធរខណ្ឌតែងតែយកចិត្តទុកដាក់គ្រប់បែបយ៉ាងរាល់ការលំបាករបស់បងប្អូនយើងក្រោមការដឹកនាំរបស់លោកម៉ូវ ម៉ានិត អភិបាល នៃគណអភិបាលខណ្ឌសែនសុខ៕
ដោយ÷ចន្ទ លីហ្សា