ព័ត៌មានទាន់ហេតុការណ៍៖

យានយន្តសរុប ១០១ ៥៧០ គ្រឿង បានធ្វើដំណើរលេីផ្លូវល្បឿនលឿនចាប់ពីថ្ងៃទី០៨ ខែឧសភា ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣

ចែករំលែក៖

ភ្នំពេញ ៖ យោងតាមរបាយការណ៍លំហូរចរាចរណ៍ប្រចាំសប្តាហ៍ គិតចាប់ពីថ្ងៃទី០៨ ខែ ឧសភា រហូតដល់ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ មានយានយន្តធ្វេីដំណើរលេីផ្លូវល្បឿនលឿនសរុបចំនួន ១០១ ៥៧០ គ្រឿង ដែលក្នុងនោះមានការស្វែងរកជំនួយតាមទូរស័ព្ទសង្គ្រោះ១៣៩៩ ចំនួន ២៧៥ ខ្សែ (បញ្ហាគ្រោះថ្នាក់ចរាចរណ៍ចំនួន ០៨ករណី ស្វែងរកជំនួយចំនួន ១១៦ករណី និងប្រឹក្សាយោបល់សួរព័ត៌មានចំនួន ១៥១ករណី)។ នេះបើយោងតាមផេក ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានបង្ហោះ នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣។ 

ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប មេត្តាអនុវត្តតាមលក្ខខណ្ឌក្នុងការប្រេីប្រាស់ផ្លូវល្បឿនលឿន ព្រមទាំងចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឱ្យបានខ្ជាប់ខ្ជួន កុំបើកបរលើសល្បឿនកំណត់ និងកុំបេីកបរបញ្ច្រាសទិសចរាចរណ៍។

«ថ្ងៃនេះ ថ្ងៃស្អែក  កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍» 

សូមបេីកបរដោយសុវត្ថិភាព🙏🏻 ៕

ដោយ ៖ សហការី


ចែករំលែក៖