ព័ត៌មានទាន់ហេតុការណ៍៖

ឆក់ទូរស័ព្ទបានហេីយរត់មិនរួចពីសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យម្នាក់ជិះម៉ូតូធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃពីនារីម្នាក់បានសម្រេចហេីយព្យាយាមគេចខ្លួនតែត្រូវបានសមត្ថកិច្ចដេញចាប់បានមកវិញ​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៨និង៣០ព្រឹក ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣   ផ្លូវបេតុង​ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ 

ជនសង្ស័យឈ្មោះ កាំង​ តិចហាក់​ ភេទប្រុសអាយុ២៦ឆ្នាំ​ មុខរបរមិនពិតប្រាកដ​ មានស្រុកកំណេីតនៅភូមិខ្នា​ ឃុំសុភី​ ស្រុកបាទី​ ខេត្តតាកែវ។ 

ចំណែកជនរងគ្រោះឈ្មោះ វី​ ស៊េនឌី​ ភេទស្រីអាយុ២៣ឆ្នាំ​ មុខរបរជាងអ៊ុតសក់​ ស្នាក់នៅភូមិកំរៀង​ សង្កាត់ដង្កោ​ ខណ្ឌដង្កោ។ ទូរស័ព្ទដែលជនសង្ស័យឆក់ម៉ាក iPhone 7plus។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុជនរងគ្រោះជិះម៉ូតូតាមដងផ្លូវដោយទុកទូរស័ព្ទនៅឃ្លប់ម៉ូតូខាងមុខបន្ទាប់មកស្រាប់តែមានជនសង្ស័យជិះម៉ូតូម៉ាកហុងដាឌ្រីមសង់​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខតាកែវ1AC 8168 មកពីក្រោយធ្វេីសកម្មភាពឆក់យកទូរស័ព្ទជនរងគ្រោះហេីយព្យាយាមគេចខ្លួន។ 

ប្រភពដដែលបានបន្តថា​ ភ្លាមនោះជនរងគ្រោះក៏ជិះដេញពីក្រោយស្រែកថាចោរៗបង្កការភ្ញាក់ផ្អេីលដល់ពលរដ្ឋអ្នកធ្វេីដំណេីរនិងសមត្ថកិច្ចកំពុងល្បាតក៏ដេញរហូតទៅដល់ផ្ទះជួលដំបូលខៀវ​ ភូមិទួលពង្រ​ សង្កាត់ចោមចៅទី១​ ជនសង្ស័យភ័យពេកជិះម៉ូតូបុករ៉ឺម៉កបណ្តាលឱ្យដួលត្រូវបានសមត្ថកិច្ចឃាត់បានតែម្តង។ 

ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានសមត្ថកិច្ចនាំយកទៅប៉ុស្តិ៍នគរបាលចោមចៅទី១​ដេីម្បីសួរនាំបន្ត ។

ចំណែកទូរស័ព្ទជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនវិញ៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖