ព័ត៌មានទាន់ហេតុការណ៍៖

ដើរគង្វាលគោតាមភ្លឺស្រែសុខៗ មានអីប្រទះឃើញ​…រត់ទៅប្រាប់សមត្ថកិច្ចផ្អើលអ្នកភូមិ

ចែករំលែក៖

ខេត្ត​បាត់ដំបង៖ កម្លាំងនគរបាល​នៃអធិការដ្ឋាននគរបាលស្រុក​រុក្ខគីរី​ បានចុះទៅពិនិត្យគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន​ ២គ្រាប់​ភ្លាមៗ​ បន្ទាប់​ពី​មានប្រជាពលរដ្ឋម្នាក់ ឈ្មោះ រឿន ស្រីរី ភេទស្រី អាយុ ១៧ឆ្នាំ រស់នៅភូមិមុចរាហ៍២ ឃុំមុចរាហ៍ ស្រុករុក្ខគិរី ខេត្តបាត់ដំបង បានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ នៅពេលគង្វាលគោបានប្រទះឃើញនៅវាលស្រែ ហើយបានមករាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលមុខរាហ៍ នៃអធិការដ្ឋាននគរបាលស្រុករុក្ខគិរីតែម្តង។ 

ករណី​ខាងលើ​នេះ​ បង្កការ​ភ្ញាក់ផ្អើល​នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចភូមិមុចរាហ៍២ ឃុំមុចរាហ៍ ស្រុករុក្ខគិរី ខេត្តបាត់ដំបង។ ក្រោយទទួលដំណឹង សមត្ថកិច្ចបានចុះត្រួតពិនិត្យប្រទះឃេីញគ្រាប់មីន 72A ចំនួន ០១គ្រាប់ ផលិតនៅប្រទេសចិន និងគ្រាប់កាំភ្លើងត្បាល់ ៦០មីលីម៉ែត្រ ០១គ្រាប់ ផលិតនៅប្រទេសចិន និងបានចងខ្សែហ៊ុំព័ទ្ធនិងដាក់ស្លាកសញ្ញា​ រួចរាយការណ៍បន្តជូនមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC ដេីម្បីយកទៅកំទេចចោល។ 

ឆ្លៀតក្នុងឱកាសនោះ​ នគរបាលស្រុករុក្ខគិរី អំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានទាំងអស់ សូមអោយមានការប្រុងប្រយ័ត្នខ្ពស់នូវយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ឬអាវុធខូចគុណភាពផ្សេងៗត្រូវរាយការណ៍ជាបន្ទាន់ជូនសមត្ថកិច្ចជៀសវាងការកើតមានគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌនិងអាវុធទាំងនោះជាយថាហេតុ ៕

ដោយ​៖ សហការី​


ចែករំលែក៖