ខេត្តបាត់ដំបង៖ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង នៅរសៀលថ្ងៃសុក្រទី១៩ ខែឧសភា ឆ្នាំ២០២៣នេះបានឱ្យដឹងថា លោកបានដឹកនាំកម្លាំងជំនាញចុះប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនមុខសញ្ញាគាស់ផ្ទះលួចទ្រព្យសម្បត្តិតាមលំនៅឋាននៅក្រុងបាត់ដំបងយ៉ាងសកម្មម្នាក់បានហើយ បច្ចុប្បន្នបាននាំខ្លួនយកមកសាកសួរដេីម្បីបន្តនីតិវិធីច្បាប់។
លោកអធិការក្រុងបាត់ដំបងបានឱ្យដឹងទៀតថា ជនសង្ស័យឈ្មោះ ទូច លីហេង ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅភូមិកាប់គោថ្មី សង្កាត់ថ្មី ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ចំណែកត្ថុតាងដកហូតបានមាន៖ ម៉ូទ័រស្វាញបុកចំនួន០១ (ពណ៌ខៀវ) ,ម៉ូទ័រកាត់ ចំនួន០២ ពណ៌ទឹកក្រូច និងពណ៌ខ្មៅ , ម៉ូតូរបស់ជនសង័្សយជិះធ្វេីសកម្មភាព ,ទូរស័ព្ទដៃ០១គ្រឿងនិងសម្ភារមួយចំនួនទៀត។
ប្រភពដដែលបន្តថា ចំពោះមូលហេតុនៃការឃាត់ខ្លួននេះ គឺបានកេីតឡេីងកាលពីយប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ម៉ោងមិនប្រាកដក្នុងលំនៅឋានរបស់ជនរងគ្រោះឈ្មោះ សាន់ សីលា ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីអំពើលួចមានស្ថានទម្ងន់ទោស (ឆ្កឹះគន្លឹះទ្វារ)លួចយកទ្រព្យសម្បត្តិរួមមាន៖ ម៉ូទ័រស្វាញបុក ចំនួន០១ ពណ៌ខៀវ និងម៉ូទ័រកាត់ ចំនួន០២ ពណ៌ទឹកក្រូច និងពណ៌ខ្មៅ។
ក្រោយកេីតហេតុនិងទទួលបាននូវព័ត៌មាននេះរួចមកនៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ សមត្ថកិច្ចនគរបាលក្រុងបាត់ដំបងបានធ្វេីការស្រាវជ្រាវរហូតកំណត់មុខសញ្ញាបាននិងបង្រ្កាបតែម្តង។ រីឯជនសង័្សយខាងលេីឆ្លេីយសារភាពថា ក្នុងយប់តែមួយគេដេីរលួចបានចំនួន០២ទីកន្លែងផ្សេងគ្នាគឺលួចនៅភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់មួយកន្លែងនិងលួចនៅផ្ទះបុរីស្ថិតនៅភូមិអូរតានប់ សង្កាត់ក្តុលដូនទាវក្រុងបាត់ដំបងមួយកន្លែងទៀត។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងពាក់ព័ន្ធត្រូវបានរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តបន្តតាមនីតិវិធី ច្បាប់ហេីយ៕
ដោយ៖សហការី